BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៥៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៣០ករណី ខណៈអ្នកជំងឺ ៤៦៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១០១,៤៤៣នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,០៦៧នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៥,៣៦៧នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៧,៣១៦ករណី៕