ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: នាយករដ្ឋមន្ត្រីប្រកាសចាក់វ៉ាក់សាំងដល់ក្មេងអាយុ៦ ដល់១២ឆ្នាំ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសុក្រនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងអាយុពី៦ ដល់១២ឆ្នាំ ចាប់ពីថ្ងៃសុក្រចុងសប្ដាហ៍នេះតទៅ។

ក្នុងសារពិសេសនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធររាជធានី ខេត្ត ទាំងអស់ត្រៀមរៀបចំយុទ្ធនាការ ចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ ដល់១២ឆ្នាំ ដែលមានប្រមាណជាង ១លាន ៨សែននាក់ទូទាំងប្រទេស ដោយថាដើម្បីឱ្យកម្ពុជាអាចមានលទ្ធភាពបើកសាលាបឋមសិក្សាឡើងវិញ។

សម្ដេចតេជោមានប្រសាសន៍ថា៖ « ជាពិសេសខាងផ្នែកសុខាភិបាល ក៏ដូចជាចំពោះគណកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងទូទាំងប្រទេស ក៏ដូចជាអនុកម្មការចាក់វ៉ាក់សាំងនៅតាមរាជធានីខេត្តធ្វើការប្រុងប្រៀបដើម្បីរៀបចំក្នុងការបែងចែកវ៉ាក់សាំង និងក្រុមគ្រូពេទ្យ ដើម្បីអនវត្តន៍ចាក់វ៉ាក់ដល់កុមារអាយុពី៦ឆ្នាំ ដល់១២ឆ្នាំ » ។

សម្ដេចតេជោ ឱ្យប្រើប្រាស់វ៉ាក់សាំង ស៊ីណូវ៉ាក់ ដើម្បីចាក់ជូនកុមារអាយុពី៦ ដល់១២ឆ្នាំនេះ ខណៈក៏កំពុងពិចារណាពីលទ្ធភាពចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៣ ដល់៦ឆ្នាំផងដែរ។

រហូតមកដល់ពេលនេះកម្ពុជា បានចាក់វ៉ាក់សាំងជូនពលរដ្ឋដែលមានអាយុពី១២ ឆ្នាំឡើងទៅ បានជាង៧១ភាគរយហើយបើធៀបនឹងពលរដ្ឋសរុប១៦លាននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក