ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សុខភាពនាយករដ្ឋមន្ត្រីកម្ពុជានិងភរិយា នៅតែល្អធម្មតា បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ បាន១០ម៉ោង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានសុខភាពល្អធម្មតាក្រោយពេលចាក់វ៉ាក់សាំងដូសទី៣នៅថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរក្នុងហ្វេសបុកផេករបស់សម្ដេចថា៖ «បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះសុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។ អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ»។

សម្តេចតេជោ បានបញ្ជាក់ថា ភរិយារបស់សម្តេចគឺមានសុខភាពកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាកសាំងភ្លាម សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើដំណើរទៅសែនជូនឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល

គួរបញ្ជាក់ផងដែរ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានទទួលចាក់វ៉ាក់សាំងលើកទី២ កាលពីថ្ងៃទី៤ ខែ មីនាកន្លងទៅ ដែលគិតរហូតមកដល់ពេលនេះគឺមានរយៈពេលជាង៦ខែហើយ។

គិតរហូតមកដល់ថ្ងៃនេះមានពលរដ្ឋកម្ពុជាប្រមាណ ៧៨ម៉ឺននាក់បានទទួលវ៉ាក់សាំងជំនួយបន្ថែមដូសទី៣នេះ។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ តាមរយៈការស្នើសុំពីសម្ដេចតេជោ ប្រទេសចិនបានសម្រេចផ្ដល់វ៉ាក់សាំង៣លានដូសបន្ថែមសម្រាប់ជាដូសជំនួយចាក់ជូនដោយឥតគិតថ្លៃដល់ពលរដ្ឋកម្ពុជា ដែលធ្វើឱ្យចំនួនវ៉ាក់សាំងសម្រាប់ដូសជំនួយលើកទី៣របស់កម្ពុជា មានចំនួន៩លានដូស។ បើធៀបទៅនឹងពលរដ្ឋដែលត្រូវទទួលវ៉ាក់សាំងជំនួយ១២លាននាក់ កម្ពុជាខ្វះតែ៣លានដូសទៀតប៉ុណ្ណោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក