ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលរាជធានីភ្នំពេញ រកឃើញបុគ្គលិកអប់រំ ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ រកឃើញបុគ្គលិកអប់រំ ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ ក្នុងចំណោមបុគ្គលិកអប់រំសរុប ជាង១ម៉ឺននាក់ ដែលបានធ្វើតេស្តនៅថ្ងៃនេះ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១៤ ខែកញ្ញានេះ សាលារាជធានីភ្នំពេញ ឱ្យដឹងថា ក្នុងយុទ្ធនាការធ្វើតេស្តរកជំងឺកូវីដ-១៩ មុនពេលបើកដំណើរការសាលារៀនឡើងវិញលើក្រុមគ្រូបង្រៀន និងបុគ្គលិកអប់រំចំនួន ១០ ៤៤៣នាក់ បានរកឃើញគ្រូបង្រៀន និងបុគ្គលិកអប់រំ ២៤នាក់ទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ដែលស្មើនឹង ០,២៣ភាគរយ។

ក្នុងលិខិតនោះសរសេរផងដែរថា ដោយសារបុគ្គលិកអប់រំទាំង ២៤នាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួច ដូច្នេះពួកគេមានសុខភាពល្អធម្មតា និងមិនមានរោគសញ្ញាធ្ងន់ធ្ងរឡើយ ហើយក៏ត្រូវបានមន្ទីរសុខាភិបាលបញ្ជូនទៅទទួលការព្យាបាលផងដែរ។

បើតាមសាលារាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ស្អែកនេះ មានសាលាទាំងឯកជន និងសាធារណៈចំនួន ២២៧ទីតាំង នឹងត្រូវបើកឱ្យដំណើរការឡើងវិញ ដែលមាន លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំបម្រើការងារចំនួន ១០ ៤៤៣នាក់ និងសិស្សានុសិស្សត្រូវចូលរៀនវិញជិត ១៤ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក