ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្ថានទូតអាមេរិកនឹងផ្តល់ជំនួយបន្ថែមដល់ប្រទេសកម្ពុជា

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា សន្យាថាបន្តគាំទ្រក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ នេះបើយោងតាមសេចក្ដីប្រកាសនៅក្នុងសន្និសីទប្រជុំតាមប្រព័ន្ធ Zoom នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដែលមានការចូលរួមពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងក្រសួងសុខាភិបាល។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក W. Patrick Murphy ក៏បានប្រកាសផងដែរថា សហរដ្ឋអាមេរិក នឹងផ្តល់ជូននូវឈុតអាវការពារខ្លួនចំនួន ១០ម៉ឺនអាវដល់ មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍នៅសប្តាហ៍ក្រោយ ហើយក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងនូវតែបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជាបន្តទៀតផងដែរ។

អ្នកនាំពាក្យរបស់ក្រសួងសុខាភិបាលលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថាជំនួយរបស់ស្ថានទូតអាមេរិក គឺជាការរួមចំណែកដ៏ធំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩២មក។

ចាប់តាំងពីមានការផ្ទុះឡើងនូវការរាតត្បាតនៃជំងឺមេរោគកូវីដ-១៩ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិចំនួនជាង ១៥លានដុល្លារក្នុងការគាំទ្រដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

កាលពីខែកក្កដា កន្លងមកនេះ វ៉ាក់សាំង ចនសុននិងចនសុន (Johnson & Johnson) ជាងមួយលានដូសត្រូវបានផ្តល់ឱ្យប្រទេសកម្ពុជា ដោយសហរដ្ឋអាមេរិក តាមរយៈគំនិតផ្តួចផ្តើមរបស់យន្តការ COVAX។

ចំពោះសំណួរដែលសួរថា តើសហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំងបន្ថែមដល់ប្រទេសកម្ពុជាទេ? ឯកអគ្គរដ្ឋទូត Murphy បាននិយាយថា វាអាស្រ័យលើការសម្រេចចិត្តរបស់យន្តការ COVAX ដែលពួកគេកំពុងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធបំផុត។

លោកបានបន្ថែមទៀតថា៖ « សហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយដ៏ធំដល់យន្តការ COVAX ជាមួយនឹងសាច់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ និងការផ្តល់ជំនូយវ៉ាក់សាំងជាបន្តបន្ទាប់។ ប៉ុន្តែវាជាយន្តការមួយរវាងប្រទេសកម្ពុជា និងអង្គការ COVAX ដែលត្រូវកំណត់ថាតើតំបន់ណាដែលត្រូវការវ៉ាក់សាំងបំផុតនិងបន្ទាន់បំផុត » ។

តំណាងឱ្យអង្គការយូនីសេហ្វ (UNICEF) លោកស្រី Foroogh Foyouzat បានបញ្ជាក់ថាវ៉ាក់សាំងជាច្រើននឹងមកដល់ប្រទេសកម្ពុជាតាមរយៈយន្តការ COVAX នេះ ។

លោកស្រីនិយាយបន្ថែមថា៖ « ប្រទេសកម្ពុជានឹងទទួលបានវ៉ាក់សាំងបន្ថែមទៀតនៅត្រីមាសទី៣ និងទី៤ ដោយមានការប្រាស្រ័យទាក់ទងជាមួយក្រសួងសុខាភិបាលរួចហើយ និងកំពុងរង់ចាំការសម្រេចរបស់ក្រសួងសុខាភិបាលពីរបៀបទទួលបានចំណែកក្នុងត្រីមាសទី៤ តាមរយៈយន្តការ COVAX » ។

គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ប្រជាជនកម្ពុជាបានចាក់វ៉ាក់សាំងបាន ៩៧,៥៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៧,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។

ព្រះរាជាណាចក្រកម្ពុជាកំពុងប្រើវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac), ស៊ីណូហ្វាម (Sinopharm), អាស្ត្រាហ្សេនីកា (AstraZeneca) និងចនសុននិងចនសុន (Johnson & Johnson) សម្រាប់ការចាក់បង្ការមេរោគកូវីដ-១៩។

កាលពីខែកក្កដាកន្លងទៅ ក្រសួងសុខាភិបាលបានប្រកាសថា ក្រុមហ៊ុនឯកជនអាចនាំចូល និងចែកចាយវ៉ាក់សាំង ការពារជំងឺកូវីដ -១៩ សម្រាប់ប្រើប្រាស់តាមមណ្ឌលសុខភាពឯកជន ដោយការផ្តល់វ៉ាក់សាំងទាំងនោះ ត្រូវមានការអនុម័តពីអង្គការសុខភាពពិភពលោក។

ឆ្លើយទៅនឹងសំណួរ អ្នកសារព័ត៌មាន EAC ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជននាំចូលវ៉ាក់សាំងដែលមិនទាន់មាននៅប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានឆ្លើយថា ក្រុមហ៊ុនឯកជន និងមន្ទីរពេទ្យឯកជន ដែលបានបង្ហាញការចាប់អារម្មណ៍លើការនាំចូលវាក់សាំង គឺកំពុងស្ថិតនៅក្នុងការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលនៅឡើយ។

តំណាងឱ្យអង្គការសុខភាពពិភពលោកប្រចាំនៅប្រទេសកម្ពុជា លោកស្រីវេជ្ជបណ្ឌិត Li Ailan ក៏មានប្រសាសន៍ផងដែរថា គោលដៅចម្បងដែលកម្ពុជាត្រូវធ្វើនៅពេលនេះគឺ ពន្លឿនការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងការពង្រឹងការគ្រប់គ្រងតាមមណ្ឌលថែទាំសុខភាព។

លោកស្រី ក៏បានសង្កត់ធ្ងន់ផងដែរថា នៅពេលនេះអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាលនិងវិស័យផ្សេងទៀត កំពុងពិភាក្សាអំពីជម្រើសនៃការរស់នៅបែបថ្មីក្នុងស្ថានភាពធម្មតាជាមួយវីរុសកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក