ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: បែកធ្លាយ៖ សម្ដេចតេជោហែកចូលកិច្ចប្រជុំរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រាប់ឱ្យបញ្ឈប់វប្បធម៌លាបពណ៌បើចង់ចូលស្រុកវិញ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហែកចូលក្នុងកិច្ចប្រជុំរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រាប់ឱ្យក្រុមប្រឆាំងបញ្ឈប់ការជេរប្រទេច និងវប្បធម៌លាបពណ៌តទៅទៀតបើចង់ចូលស្រុករួបរួមជាតិវិញ។

ក្នុងវីដេអូបែកធ្លាយ និងផ្សព្វផ្សាយក្នុងបណ្ដាញសង្គមហ្វេសបុក បានបង្ហាញសម្ដេចតេជោបញ្ចេញរូបសម្តេចអញ្ជើញចូលក្នុងកិច្ចប្រជុំតាមអនឡាញ របស់ក្រុមមេដឹកនាំប្រឆាំងនៅក្រៅប្រទេស ដែលមានលោក ឡុង រី ដឹកនាំកិច្ចប្រជុំ។

ក្នុងកិច្ចប្រជុំនោះសម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចបានដឹងទាំងអស់ពីកិច្ចប្រជុំទាំងប៉ុន្មានរបស់ក្រុមមេដឹកនាំបក្សប្រឆាំង រួមទាំងខ្សែរយៈ និងផែនការនៅភ្នំពេញផងដែរ។ សម្ដេចតេជោបានឱ្យក្រុមបក្សប្រឆាំងបញ្ឈប់ការជេរ និងវប្បធម៌លាបពណ៌មកលើបក្សកាន់អំណាច ដើម្បីអាចចូលមកក្នុងប្រទេស និងរួបរួមជាតិបាន។

សម្ដេចមានប្រសាសន៍ថា៖ «ការធ្វើនយោបាយបើសិនជាអាចធ្វើទៅរួចគឺបញ្ឈប់ការជេរគ្នាទៅ! ព្រោះថា លោកជេរហ្នឹងវាច្រើនពេកហើយៗ អាវប្បធម៌លាបព័ណ៌តើដល់ពេលណា? អស់លោកសព្វថ្ងៃចង់វិលត្រលប់មកក្នុងប្រទេសចង់បង្រួបបង្រួម »

ជាការឆ្លើយតបលោក ឡុង រី បានការពារថា ថ្នាក់ដឹកនាំក្រុមលោកមិនដែលបណ្ដុះផ្នត់គំនិតលាបពណ៌ និងជេរប្រទេចនោះទេ ដោយលោកទម្លាក់កំហុសនេះទៅថ្នាក់ក្រោម និងសមាជិកខ្លួន។

លោកថា៖ « ពេលដែលយើងគ្រប់គ្រងមនុស្សគឺវាពិបាកណាស់សម្ដេច! យើងមិនអាចងាយស្រួលដូចជាយើង គ្រប់គ្រងគ្រឿងយន្ត គ្រឿងចក្រទេ។ យើងគ្រប់គ្រងខាងលិចវាចេញខាងកើត ចំណុចខ្លះពួកយើងក៏បានយល់ពីអ្វីដែលជាគុណធម៌ អ្វីដែលជាតម្លៃ ពួកយើងមិនដែលបណ្ដុះនូវផ្នត់គំនិតឱ្យកាប់ឱ្យចាក់ឱ្យជេរទេ សម្ដេច » ។

ទោះជាយ៉ាងណាសម្ដេចតេជោថា កំហុសរបស់កូនចៅទាំងនេះគឺបណ្ដាលមកពីកម្សោយរបស់មេដឹកនាំ ក្នុងការគ្រប់គ្រងមនុស្សរបស់ខ្លួន។

សម្ដេចមានប្រសាសន៍ថា៖ «យើងជាមេដឹកនាំគេ ហើយបែរជាយើងមិនអាចមានសមត្ថភាពគ្រប់គ្រង ហើយយើងមិនមានសមត្ថភាពទប់ ដែលវាមិនមែនជាការបិទមាត់ទេ តែវាជាគុណធម៌ ជាសីលធម៌របស់មនុស្ស។ ហើយខ្ញុំគិតថាឥឡូវនេះអ្នកដែលចូលប្រជុំក្នុងនេះគឺនឹងអាចយល់»

ក្រោយពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី ១៦ វិច្ឆិកា ឆ្នាំ២០១៧ ក្រុមមេដឹកនាំបក្សប្រឆាំងជាបន្តបន្ទាប់ដែលខ្លះមានជាប់បណ្ដឹងនៅតុលាការ បានភៀសខ្លួនទៅក្រៅប្រទេស ដើម្បីបង្កើតចលនា និងសកម្មភាពផ្សេងប្រឆាំងរដ្ឋាភិបាលកម្ពុជា ដោយមានបណ្ដាញនៅក្នុងប្រទេសដើម្បីអនុវត្ត។ ជាលទ្ធផលរដ្ឋាភិបាលបានចាត់វិធានទប់ស្កាត់ជាបន្តបន្ទាប់ នឹងប្ដេជ្ញាថារក្សាស្ថេរភាពនេះឱ្យបានគង់វង្សផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក