ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្ទាយមានជ័យ បង្ហាញអត្តសញ្ញាណ អ្នកជំងឺ ៣៥នាក់ នៅប៉ោយប៉ែត

(បន្ទាយមានជ័យ) រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៥ករណីបន្ថែមទៀតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរខេត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជក់ថាបច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តបន្ទាយមានជ័យ កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង៣៥រូបខាងលើ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាមលទ្ធផលនៃការស្រាវជ្រាវនឹងទទួលបានជាបន្តបន្ទាប់។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក