ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីកម្ពុជាថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអាទិភាពនៃការចាក់វ៉ាក់សាំងដូសទី៣ នាខែក្រោយ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកធ្វើការក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាអ្នកមានអទិភាពបន្ទាប់ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

សម្ដេចតេជោ បានឆ្លើយតបទៅ នឹង សារមួយក្នុងទំព័រហ្វេសបុកដែលស្នើសុំទៅសម្ដេច ជួយឱ្យអ្នករត់កង់បីឆាប់បានទទួលវ៉ាក់សាំង ដោយសារពួកគេចង់បានទទួលវ៉ាក់សាំងជំនួយបន្ថែមថែមទៀតដើម្បីការពារជំងឺកូវីដ-១៩។

ជាការឆ្លើយតប សម្ដេចតេជោ បានសរសេរថា៖ «យើងនឹងខិតខំចាក់ដោយចាប់ផ្ដើមពីរាជធានីភ្នំពេញនៅក្នុងខែតុលា ២០២១នេះ។ បងប្អូនកង់បី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាអទិភាពនៃការចាក់ជូនឱ្យបានឆាប់»។

ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងជាប្រធានចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញ លោក ឯ សុភាស់ គាំទ្រចំពោះការលើកឡើងរបស់សម្ដេចតេជោ ដោយថាអ្នកដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមានហានិភ័យខ្ពស់ និងការប្រឈមខ្លាំងក្នុងការប្រកបកិច្ចការប្រចាំថ្ងៃរបស់ពួកគេ។

លោកថា៖ «ព្រោះពួកគាត់ (អ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ) នៅប្រកបរបរប្រចាំថ្ងៃជាមួយប្រជាពលរដ្ឋ ខ្ញុំយល់ថាការយកចិត្តទុកដាក់របស់សម្ដេចគឺល្អណាស់!»

បច្ចុប្បន្ន កម្ពុជាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ទៅកាន់ក្រុមដែលមានអទិភាព អ្នកធ្វើការជួរមុខ ដែលមានដូចជាក្រុមគ្រូពេទ្យ មន្ត្រីរាជការ និងពលរដ្ឋរស់នៅតាមតំបន់ព្រំដែនថៃ ដែលមានចំនួនពី៥០ម៉ឺន ដល់១លាននាក់។

គិតរហូតមកដល់ថ្ងៃនេះមានពលរដ្ឋកម្ពុជាប្រមាណ ៧៨ម៉ឺននាក់បានទទួលវ៉ាក់សាំងជំនួយបន្ថែមដូសទី៣នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក