ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមវេជ្ជសាស្រ្តកំពូលអង់គ្លេស ណែនាំឱ្យកុមារអាយុចាប់ពី១២ឆ្នាំ ដល់១៥ឆ្នាំ ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

អង់គ្លេស៖ ក្រុមប្រឹក្សាវេជ្ជសាស្រ្តកំពូលអង់គ្លេស នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះបានធ្វើការណែនាំដល់យុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៥ឆ្នាំទាំងអស់ គប្បីចាប់ផ្តើមទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសដំបូងរបស់ខ្លួន ដោយលើកឡើងពីអត្ថប្រយោជន៍ស្តីពីការចៀសវាងការរំខានដល់ការអប់រំ​ បន្ទាប់ក្រុមការងារវ៉ាក់សាំងបានសម្រេចឃើញថាជាការមានតុល្យភាពល្អសម្រាប់ការទទួលវ៉ាក់សាំង។

ដំបូន្មានពីប្រធានក្រុមការងារវេជ្ជសាស្រ្តនេះ បានត្រួសត្រាយផ្លូវសម្រាប់ការចាក់វ៉ាក់សាំងកុមារអាយុពី ១២ ទៅ ១៥ ឆ្នាំនៅទូទាំងចក្រភពអង់គ្លេស បន្ទាប់ពីគណៈកម្មាធិការចម្រុះស្តីពីការចាក់វ៉ាក់សាំងនិងការចាក់ថ្នាំបង្ការរោគ (JCVI) កាលពីដើមខែកញ្ញា បានសម្រេចចិត្តប្រឆាំងនឹងអនុសាសន៍នេះ។

កន្លងមក សហរដ្ឋអាមេរិក, អ៊ីស្រាអែល និងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួនបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារឱ្យកាន់តែទូលំទូលាយ ដែលការអនុវត្តវ៉ាក់សាំងលើមនុស្សវ័យជំទង់នេះហាក់កាន់តែផ្តល់សម្ពាធទៅលើការអនុវត្តរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសដែរ។ ក្រុមការងារវេជ្ជសាស្រ្តខាងលើនេះ បាននិយាយថាការចាក់វ៉ាក់សាំងកុមារអាចកាត់បន្ថយការរំខាន និងផលប៉ះពាល់ដល់ផែនការត្រឡប់ទៅសាលារៀនវិញរបស់កុមារ និងក្មេងជំទង់ ដែលគួរតែមាននូវការផ្តល់វ៉ាក់សាំងដល់ប្រជាជនជាក្រុមគោលដៅនេះ។

យ៉ាងណាមិញ ក្រុមការងារវេជ្ជសាស្រ្តខាងលើនេះបានណែនាំឱ្យកុមារវ័យចន្លោះ ១២ឆ្នាំ  ទៅដល់១៥ឆ្នាំ ឱ្យទទួលនូវវ៉ាក់សាំងដូសទី១ ជាប្រទេស Pfizer-BioNTech សិន ខណៈដូសទី២ ត្រូវរង់ចាំរហូតដល់យ៉ាងហោចណាស់នាខែកុម្ភៈ ឬខែមីនា ឆ្នាំ២០២២ខាងមុខវិញ ដើម្បីឱ្យក្រុមការងារអាចប្រមូលបានគ្រប់គ្រាន់នូវទិន្នន័យជាអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក