ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លីគបារាំងកំណត់ថ្ងៃ​ប្រកួតថ្មីសម្រាប់ជំនួប Nice vs Marseille

បារាំង៖ ជំនួបគួរឱ្យចាប់អារម្មណ៍ និងគួរឱ្យក្តៅគគុករវាងក្រុម Nice ទល់នឹង Olympique Marseille ដែលត្រូវបានបញ្ចប់ពាក់កណ្តាលទីដោយសារការរំខានពីអ្នកគាំទ្រកាលពីខែមុន ត្រូវបានគណៈកម្មការលីគបារាំងបានកំណត់កាលបរិច្ឆេទប្រកួតថ្មីហើយ។ គណៈកម្មការ Ligue1 បានបញ្ជាក់ថា ជំនួបរក ៣ពិន្ទុពីការប្រកួតដែលត្រូវបានផ្អាកកាលពីខែមុននេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែតុលាខាងមុខ។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំងពីរត្រូវបានផ្អាកនៅក្នុងនាទីទី៧៥ ក្រោយអ្នកគាំទ្ររបស់ Nice បានចោលដបទឹក និងវត្ថុរឹងផ្សេងៗទៅលើ Dimitri Payet ហើយខ្សែប្រយុទ្ធរបស់ Marseille រូបនេះក៏ជះកំហឹង និងរើសដបទឹកគប់ត្រឡប់ទៅវិញ បណ្តាលឱ្យអ្នកគាំទ្រស្ទុះចូលទៅក្នុងទីលាន នាំឱ្យមានភាពចលាចលហើយគណៈកម្មការសម្រេចផ្អាក និងលើកកាលបរិច្ឆេទការប្រកួតទៅពេលក្រោយវិញ។

គួរឱ្យដឹងថា ក្រោយហេតុការណ៍នេះ Nice ត្រូវបានដកពិន្ទុចំនួន ២ពិន្ទុជាការពិន័យ និងដាក់បំរាមលើសមាជិកម្នាក់ ព្រមទាំងបង្គាប់ឱ្យក្លិបត្រូវប្រកួតដោយមិនមានទស្សនិកជនចូលទស្សនាក្នុងទីលានមួយប្រកួតបន្ទាប់ ទល់នឹង AS Monaco នាថ្ងៃទី១៩ ខែកញ្ញានេះ។ ដោយឡែក Olympique Marseille វិញ ត្រូវបានគណៈកម្មការលីគពិន័យលើខ្សែការពារ Alvaro Gonzalez ចំនួន ២ប្រកួត ខ្សែប្រយុទ្ធ Dimitri Payet រងពិន័យ ១ប្រកួត និងក្រុមការងារគ្រូបង្វឹកម្នាក់ត្រូវពិន័យមិនឱ្យចូលទីលានរយៈពេល ៩ខែ។

យ៉ាងណាមិញ គណៈកម្មការលីគបារាំងបានជូនដំណឹងត្រឹមកាលបរិច្ឆេទប៉ុណ្ណោះ ខណៈទឹកដីកណ្តាលសម្រាប់ការប្រកួតរបស់ក្រុមទាំងពីរនឹងត្រូវជូនដំណឹងនៅពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក