(ត្បូងឃ្មុំ) ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកក្រូចឆ្មារ ស្រុកតំបែរ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១។ អាជ្ញាខេត្តអះអាងថានេះជាករណីឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងផ្ទាល់ ឬប្រយោល ជាមួយអ្នកជម្ងឺកូវីដ-១៩ខ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងចូលរួមយកសំណាកនៅមូលដ្ឋានបងប្អូនផ្ទាល់នៅ ភូមិ ឃុំ ខាងលើ ព្រមទាំងដាក់ខ្លួន ឱ្យនៅដាច់ដោយ ឡែករយៈពេល១៤ថ្ងៃ។
អាជ្ញាធរខេត្ត ថា ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាពដូចជា៖ ក្ដៅខ្លួន ឈឺក ក្អ ត្រូវ ប្រញាប់រួសរាន់រាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាន ឬមណ្ឌលសុខភាពដែលនៅជិត ឬទំនាក់ទំនងផ្ទាល់ តាមរយៈទូស័ព្ទលេខ៖ ០១២ ៩៨៣ ៦៣៩ /០៩៧ ៦៤៧ ៧៧៣៧/ ០១២ ៩៦៨ ៤៣២ និង០៩៧ ៩៧៩ ៩៨៩៨។