ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាគ្រោងបើកដំណើរការវិស័យទេសចរណ៍ឡើងវិញ បន្ទាប់ពីវិស័យអប់រំ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមានប្រសាសន៍ថា បន្ទាប់ពីបើកឡើងវិញនៃវិស័យអប់រំ វិស័យទេសចរណ៍ក៏នឹងត្រៀមបើកដំណើរការឡើងវិញផងដែរ។

ក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោកស្រី Victoria Kwakwa កាលពីម្សិលមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថាកម្ពុជា គ្រោងបើកដំណើរការសកម្មភាពសេដ្ឋកិច្ចឡើងវិញតាមបែបគន្លងថ្មី ដោយចាប់ផ្តើមពីវិស័យអប់រំ បន្ទាប់មកវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរណ៍ដែលបានទទួលការចាក់វ៉ាក់សាំងរួច ជាដើម ។

អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ប្រាប់ EAC News ថា បច្ចុប្បន្នចំពោះវិស័យទេសចរណ៍ក្នុងស្រុក ក្រសួងមិនមានវិធានការហាមឃាត់នោះទេ តែត្រូវអនុវត្តន៍តាមវិធានការសុខភាព និងតាមការណែនាំរបស់អាជ្ញាធរ ខណៈទេសចរណ៍ពីក្រៅប្រទេស លោកថាអាចនឹងបើកឡើងវិញនៅចុងឆ្នាំនេះ។

លោកថា៖ « គ្រាន់តែជូនព័ត៌មានជាបឋមថាអាចនឹងបើកឡើងវិញនៅចុងឆ្នាំហ្នឹង ប៉ុន្ដែការសម្រេចជាផ្លូវការយ៉ាងណា បើកយ៉ាងណាសូមរង់ចាំបន្ដិចសិន » ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ទីតាំងអាជីវកម្មទេសចរណ៍ជាង៣ពាន់ទីតាំង ដែលធ្វើឱ្យអ្នកធ្វើការក្នុងវិស័យនេះ ជាង៦ម៉ឺននាក់បាត់បង់ការងារ។

លោកស្រីរំពឹងថា ការបើកទេសចរណ៍ពីក្រៅប្រទេសឡើងវិញ នឹងជួយដល់ការងើបឡើងវិញនៃវិស័យនេះផងដែរ បើទោះបីមិនខ្លាំងក្លាដូចកាលពីមុនក៏ដោយ។

លោកស្រី ឆាយ ស៊ីវលីន មានប្រសាសន៍ថា៖ « ព្រោះថាការបើកទោះបីជាថាមិនអាចទាក់ទាញភ្ញៀវមកច្រើនដូចមុនបរិបទកូវីដក្ដី។ យ៉ាងហោចណាស់ក៏មានភ្ញៀវចេញចូលឡើងវិញ ក្នុងការដំណើរការនូវសកម្មភាពយើងឡើងវិញ ហើយអ្នកជំនាញរបស់យើងត្រលប់ចូលមកក្នុងវិស័យវិញ។ អញ្ចឹងទំរាំភ្ញៀវច្រើន យើងអាចមានបទពិសោធន៍ឡើងវិញហើយ » ។

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុម័តផែនទីចង្អុលផ្លូវ ស្ដីពីផែនការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងក្រោយវិបត្តិជំងឺកូវីដ-១៩ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥។ នៅពេលនោះរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក៏បានស្នើសុំសម្ដេចតេជោ ពិចារណាបើកព្រំដែនឡើងវិញសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងនៅចុងឆ្នាំនេះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក