ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គ្រូ Bayern Munich លើកទឹកចិត្តក្រុម Barcelona មុនជួបគ្នាយប់នេះ

អឺរ៉ុប៖ មុនជំនួបដ៏ទាក់ទាញ និងសំខាន់ក្នុងក្របខណ្ឌ Champions League ទល់នឹង FC Barcelona យប់នេះ លោក Julian Nagelsmann បានលើ់កឡើងនូវចំណុចសំខាន់មួយ ជុំវិញអវត្តមានរបស់ Messi ពីក្លិបយក្សអេស្ប៉ាញមួយនេះ។ គ្រូបង្វឹកវ័យ ៣៤ឆ្នាំខាងលើលើកឡើងថា អវត្តមានរបស់ Messi គឺជាចន្លោះប្រហោងដ៏ធំមួយរបស់ក្លិប ប៉ុន្តែវាក៏ជាឱកាសដ៏ល្អមួយសម្រាប់កីឡាករវ័យក្មេងៗដទៃទៀតបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនរបស់គេឱ្យអ្នកគាំទ្របានឃើញផងដែរ។

Barcelona បានជួបនូវបញ្ហាផ្ទួនៗ ជាពិសេសក្រោយការចាកចេញរបស់ Lionel Messi ទៅកាន់ក្លិបបារាំង Paris Saint-Germain ក្រោយពីភាគីក្លិបអេស្ប៉ាញជួបប្រទះបញ្ហាហិរញ្ញវត្ថុ និងពុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ទប់ទល់ចំណាយ និងពុំអាចបន្តកិច្ចសន្យាថ្មីបានជាមួយខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ 

Nagelsmann លើកឡើងថា អ្វីៗគ្រប់យ៉ាងនៅ Barcelona បានផ្លាស់ប្តូរក្រោយការចាកចេញរបស់ Messi ប៉ុន្តែកីឡាករផ្សេងៗដូចជាខ្សែបម្រើវ័យក្មេង Pedri , Frenkie De Jong និងខ្សែប្រយុទ្ធ Memphis Depay ជាដើម សុទ្ធតែអាចទទួលបានឱកាសមាសក្នុងការកសាងឈ្មោះរបស់ពួកគេផ្ទាល់។ គ្រូ Bayern Munich បានបន្តថា មកដល់ពេលនេះគេពិតជាពិបាកនិយាយថា Barcelona ខ្លាំងជាមុន ឬខ្សោយជាមុនណាស់ រឿងម្យ៉ាងដែលគេអាចដឹងបានគឺ Barcelona បានផ្លាស់ប្តូរទាំងស្រុងក្រោយអវត្តមាន Messi។

គួរបញ្ជាក់ថា ជំនួបរវាងក្រុម Barcelona ទល់នឹង Bayern Munich យប់នេះ ត្រូវបានអ្នកគាំទ្រជុំវិញពិភពលោកទន្ទឹងរង់ចាំ ខណៈជំនួបលើកចុងក្រោយបង្អស់ Bayern Munich បានបំបាក់ FC Barcelona ក្នុងលទ្ធផល ៨-២ ក្នុងវគ្គ ៨ក្រុមចុងក្រោយ​នៅឆ្នាំ២០២០ ជាឆ្នាំដែល Bayern ក្លាយជាជើងឯក UEFA Champions League ក្រោយយកឈ្នះ Paris Saint-Germain នៅវគ្គផ្តាច់ព្រ័ត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក