ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

UN៖ ក្រុមតាលីបង់បំពានសន្យា ពិសេសពាក់ព័ន្ធនឹងការគោរពសិទ្ធិស្រ្តី

ស្វីស៖ ក្រុមមេដឹកនាំតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន បានបំពានទៅនឹងកិច្ចសន្យាជាសាធារណៈកន្លងមក ស្តីពីការគោរពសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសបំពានទៅលើសិទ្ធិស្រ្តីក្នុងសង្គម។ មន្រ្តីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិបានលើកឡើងថា ក្រុមតាលីបង់បានបំពានយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធនឹងសិទ្ធិស្រ្តី ដូចជាបញ្ជាឱ្យពលរដ្ឋជាស្រ្តីនៅតែក្នុងផ្ទះ, ហាមឃាត់ និងរារាំងមិនឱ្យកុមារី និងយុវតីអាហ្វហ្គានីស្ថានទៅសាលារៀន រួមទាំងការបំពានលើលំនៅឋានដោយឆែកឆេរស្វែងរកក្រុមប្រឆាំងនឹងខ្លួនពីផ្ទះមួយទៅផ្ទះមួយទៀតជាដើម។

មន្រ្តីជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet និយាយថា៖ "អាហ្វហ្គានីស្ថានស្ថិតនៅក្នុង “ ដំណាក់កាលថ្មីនិងគ្រោះថ្នាក់” ចាប់តាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់បានដណ្តើមអំណាច និងកាន់កាប់រដ្ឋាភិបាលកាលពីខែសីហា ដោយក្នុងនោះស្រ្តីជាច្រើន រួមទាំងក្រុមជនជាតិភាគតិចផ្សេងៗក្នុងសហគមន៍ ព្រមទាំងអ្នកកាន់សាសនាផ្សេងៗក្នុងប្រទេសនេះ កំពុងមានការព្រួយបារម្ភជាខ្លាំងអំពីបញ្ហាខាងលើ"។

ថ្លែងប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ លោកស្រី Michelle Bachelet បានបន្តថា ផ្ទុយពីការសន្យានាពេលកន្លងមករបស់ក្រុមតាលីបង់ចំពោះការគោរព និងផ្តល់សិទ្ធិស្រ្តី ក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធខាងលើបានដកចេញម្តងបន្តិចៗនូវមុខងាររបស់ស្រ្តីចេញពីមុខងារសាធារណៈ។

លោកស្រី Bachelet បានសម្តែងការខកចិត្តចំពោះសមាសភាពរបស់រដ្ឋាភិបាលតាលីបង់ដោយកត់សម្គាល់ពីអវត្តមានរបស់ស្ត្រីពីមុខងារសាធារណៈនានា។ គួរឱ្យដឹងថា បើតាមរបាយការណ៍នានាកន្លងមកបានរាយការណ៍ថា ក្នុងតំបន់មួយចំនួន យុវតីដែលមានវ័យលើសពី ១២ឆ្នាំត្រូវបានហាមឃាត់មិនឱ្យទៅសាលារៀន ខណៈស្រ្តីផ្សេងៗទៀតត្រូវបានបង្ខំឱ្យនៅតែផ្ទះ ដែលការអនុវត្តនេះដូចទៅនឹងភាពតឹងតែងលើស្រ្តី ដូចអ្វីដែលក្រុមតាលីបង់ធ្លាប់ធ្វើកំឡុងការដឹកនាំប្រទេសអាហ្វហ្គានីស្ថានពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១ មុននឹងរដ្ឋាភិបាលតាលីបង់ត្រូវបានផ្តួលរលំដោយកងកម្លាំងសហរដ្ឋអាមេរិក ក្រោយហេតុការណ៍ ១១ កញ្ញា ២០០១៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក