ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំ៖ អ្នកដែលមិនបានចាក់វ៉ាក់សាំង មិនគួរឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា

ភ្នំពេញ៖​ ក្រសួងអប់រំសម្រេចឱ្យអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរៀន និងបង្រៀនតាមអនឡាញ ដើម្បីបញ្ជៀសនូវការឆ្លងរាលដាលនៃជំងឺនៅពេលបើកសាលាឡើងវិញ។

ក្នុងសេចក្តីណែនាំចេញថ្ងៃទី១៣ ខែកញ្ញានេះ ក្រសួងអប់រំបានណែនាំដល់គ្រឹះស្ថានសិក្សាអប់រំទាំងអស់ឱ្យបង្កើតគណៈកម្មការសុខភាពនៅតាមគ្រឹះស្ថានរៀងៗខ្លួន ពង្រឹងការអនុវត្តន៍វិធានការសុវត្ថិភាព និងអនាម័យ ក៏ដូចជាធ្វើតេស្តរហ័សលើបុគ្គលិកអប់រំដែលមានវត្ដមានក្នុងបរិវេណសា្ថប័នយ៉ាងតិច ៥ភាគរយនៃបុគ្គលិកទាំងអស់ក្នុងរយៈពេលពី១ ទៅ២សប្ដាហ៍ម្ដង។

ក្រសួងក៏បានតម្រូវឱ្យអ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីត-១៩ ឱ្យបានគ្រប់គ្នា ខណៈអ្នកដែលមិនបានចាក់ ឬអ្នកមានជំងឺប្រចាំកាយ ឬអាយុច្រើនត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ។

ក្នុងសេចក្តីណែនាំនោះសរសេរថា៖ « អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ មិនគួរអនុញ្ញាតឱ្យចូលក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬការរៀនតាមបណ្ដុំ ប៉ុន្ដែត្រូវបង្រៀន និងរៀនតាមប្រព័ន្ធអនឡាញ » ។

គិតត្រឹមថ្ងៃទី១២ ខែកញ្ញា កម្ពុជាសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋបាន ៧១,៥៤% ក្នុងនោះពលរដ្ឋដែលមានអាយុពី ១៨ឆ្នាំឡើងចាក់ជូនបានជាង ៩៧% ចំណែកកុមារ និងយុវវ័យអាយុពី១២ ដល់ក្រោម ១៨ឆ្នាំ ចាក់បានជិត ៨៧%។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែសីហា បានណែនាំដល់ក្រសួងអប់រំពិភាក្សាជាមួយអាជ្ញាធរគ្រប់ខេត្តរាជធានី ពិភាក្សាពីលទ្ធភាពក្នុងការបើកសាលារៀនឡើងវិញនៅតំបន់ដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ-១៩។ បន្ទាប់ពីមានការណែនាំ សាលារៀនជាបន្តបន្ទាប់នៅកម្ពុជាក៏ចាប់ផ្ដើមបើកតាមដំណាក់កាល ដើម្បីទទួលសិស្សឱ្យចូលរៀនវិញផងដែរ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងឱកាសចុះពិនិត្យវិទ្យាល័យជាស៊ីមសន្ធរម៉ុកកាលពីព្រឹកមិញ បានថ្លែងថាសាលានៅរាជធានីភ្នំពេញនឹងចាប់បើកជាបណ្ដើរៗ ឡើងវិញនៅថ្ងៃទី១៥ ខែកញ្ញានេះ តទៅ ទៅលើសាលាណាដែលទទួលបានការវាយតម្លៃស្ដង់ដារសុវត្ថិភាពរួចហើយ។

លោកថ្លែងថា៖ « ថ្ងៃទី១៥ គឺបើកវិញជាបណ្ដើរៗ មិនមែនបើកទាំងអស់ទេ! គឺបើកតែទៅលើសាលាណាដែលគោរពតាមលក្ខខណ្ឌ SOP របស់ក្រសួងអប់រំ ហើយដែលអ្នកគ្រូបានបំពេញតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ » ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ក្រសួងអប់រំ បានសម្រេចបិទសាលាទាំងអស់ទូទាំងប្រទេស ដោយមិនទាន់កំណត់ពេលចូលវិញនោះទេ ដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាយធំ និងបានផ្លាស់ប្តូរការរៀន និងបង្រៀនមកលើអនឡាញវិញទាំងស្រុង។

គិតរហូតមកដល់ពេលនេះជិត៦ខែហើយ ដែលសាលាត្រូវបានបិទនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក