ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រអបអរសាទរចំពោះនាយករដ្ឋមន្ត្រីកម្ពុជាដែលទទួលបានមេដាយមាសសន្ដិភាពពិភពលោក

ភ្នំពេញ៖ ព្រះមហាក្សត្រអបអរសាទរចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេចតេជោទទួលបានមេដាយមាសសន្ដិភាពពិភពលោក ពីមហាសន្តិបាតនៃក្ដីសង្ឃឹមលើកទី៧។

ក្នុងព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអបអរសាទរ និងកោតសរសើរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើឱ្យកម្ពុជាមានសុខសន្ដិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ជាពិសេសបានធ្វើឱ្យប្រទេសកម្ពុជាមានកិត្យានុភាពល្បីនៅលើឆាកអន្តរជាតិ និងទទួលបានមេដាយមាសសន្ដិភាពពិភពលោកកាលពីម្សិលមិញ។

ព្រះមហាក្សត្របានមានព្រះបន្ទូលថា៖ « ខ្ញុំសូមអបអរសាទរ ចំពោះដំណឹងដ៏ល្អប្រពៃខាងលើនេះ និងសូមកោតសសើរដ៏កក់ក្ដៅចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ដែលមានគុណបំណាច់ដ៏ថ្លៃថ្លា មានវីរភាពដ៏ឧត្តុងឧត្តម និងជាអគ្គមគ្គុទេសក៏ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ឈ្លាសវ៉ៃ និងប៉ិនប្រសប់ » ។

ក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមកាលពីម្សិលមិញ សហប្រធាននៃសហព័ន្ធសន្ដិភាពសកល លោកស្រីបណ្ឌិត Hak Ja Han Moon Hon បានសម្រេចប្រគល់ជូនសម្ដេចតេជោ ហ៊ុន សែន នូវមេដាយមាសសន្ដិភាពពិភពលោក ដោយថាសម្ដេចតេជោ បានដើរតួយ៉ាងសំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្ដិភាព។

មេដាយនេះក៏ភ្ជាប់មកជាមួយនូវទឹកប្រាក់ចំនួន ១លានដុល្លារផងដែរ ដែលសម្ដេចតេជោប្រកាសថានឹងបរិច្ចាគប្រាក់ទាំងអស់នេះដើម្បីកសាងផ្ទះសម្រាប់អតីតយុទ្ធជនរស់នៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក