លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

កម្មវិធីបណ្ណាល័យចល័តជំរុញទម្លាប់នៃការអានរបស់កុមារ

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកថាក្នុងអំឡុងពេលប្រឈមនឹងវិបត្តិកូវីដ-១៩ ដែលសាលាត្រូវបានបិទ កម្មវិធីបណ្ណាល័យចល័តរបស់ខ្លួន បាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជំរុញទម្លាប់អានរបស់កុមារ។

អង្គការទស្សនៈពិភពលោកឱ្យដឹងថា កម្មវិធីបណ្ណាល័យចល័តរបស់អង្គការនេះ កំពុងជំរុញដល់កុមារក្នុងការអាន និងស្វ័យសិក្សារបស់ពួកគេ តាមរយៈការចុះតាមភូមិក្នុងសាលាគោលដៅក្នុងមួយសប្ដាហ៍ម្ដង ដើម្បីយកសៀវភៅទៅឱ្យកុមារនៅក្នុងភូមិខ្ចី ក៏ដូចជាជំរុញឱ្យឪពុកម្ដាយរបស់កុមារតាមដាន ជួយបង្រៀន និងលើកទឹកចិត្តកូនរបស់ខ្លួនឱ្យរៀន នៅពេលទំនេរពីការងារ។

ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិនៅកម្ពុជាលោក វ៉ា សុរិន បានថ្លែងថា៖ « បណ្ណាល័យចល័ត បាននឹងកំពុងជួយជំរុញដល់ការអាន និងស្វ័យសិក្សារបស់កុមារ ជាពិសេសកុមារដែលមិនមានសម្ភារៈសិក្សាគ្រប់គ្រាន់។ ពួកគេអាចខ្ចី សៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ ដើម្បីយកទៅអាន ឬរៀននៅផ្ទះ » ។

បើតាមអង្គការទស្សនៈពិភពលោក កម្មវិធីបណ្ណាល័យចល័តរបស់អង្គការនេះ ត្រូវបានបង្កើតឡើងចាប់ពី ខែមីនា ឆ្នាំ២០២១ ក្នុងពេលដែលសាលានានានៅកម្ពុជាត្រូវបិទទ្វាដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

រហូតមកដល់ពេលនេះ កម្មវិធីបណ្ណាល័យចល័ត បានសហការជាមួយសាលាចំនួន ៥៣២ ដែលបានជួយដល់កុមារប្រមាណ១១ម៉ឺននាក់ នៅក្នុងស្រុកចំនួន៣០ នៃខេត្តចំនួន៩ បានទទួលឱកាសនៃការអានសៀវភៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក