ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី បន្តដំណើរទស្សនកិច្ចទៅកាន់សិង្ហបុរី និងកូរ៉េខាងត្បូង

អាស៊ាន៖ លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសសិង្ហបុរីរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកញ្ញានេះ។ 

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរីនេះ លោក វ៉ាង យី នឹងជួបពិភាក្សាទ្វេរភាគីជាមួយថ្នាក់ដឹកនាំកំពូលនៃប្រទេសសិង្ហបុរីរួមមាន ជំនួបជាមួយលោក Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី និងលោក Heng Swee Keat ឧបនាយករដ្ឋមន្រ្តីសិង្ហបុរី។ ក្រៅពីជំនួបកំពូលទាំងពីរខាងលើនេះ លោក Wang Yi ក៏នឹងជួបពិភាក្សាការងារជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសផងដែរ។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី។

គួរបញ្ជាក់ថា សិង្ហបុរី គឺជាប្រទេសទី៣ហើយនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចិន បន្ទាប់ពីវៀតណាម និងកម្ពុជា។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅសិង្ហបុរីនាថ្ងៃអង្គារស្អែកនេះ លោក Wang Yi នឹងបន្តដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ប្រទេសកូរ៉េខាងត្បូងភ្លាមៗ មុននឹងមាតុភូមិនិវត្តន៍ទៅកាន់ប្រទេសចិនវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក