ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីការបរទេសកាតា ជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីអាហ្វហ្គានីស្ថានថ្មី

អាហ្វហ្គានីស្ថាន៖ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញាម្សិលមិញនេះ រដ្ឋមន្រ្តីការបរទេសកាតា លោក Mohammed bin Abdulrahman Al-Thani បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីថ្មីរបស់ក្រុមតាលីបង់ នៅក្នុងជំនួបពិភាក្សាការបរទេសជាន់ខ្ពស់មួយ ក្នុងអំឡុងការធ្វើទស្សនកិច្ចការទូតរបស់កាតា ទៅកាន់រដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានជាលើកដំបូង ចាប់តាំងពីក្រមតាលីបង់បានចូលគ្រប់គ្រងការងារដឹកនាំប្រទេសអាហ្វហ្គានីស្ថាននាខែសីហាកន្លងទៅ។

ក្រសួងការបរទេសកាតាបានលើកឡើងថា នៅក្នុងជំនួបទ្វេរភាគីរវាងរដ្ឋមន្រ្តីការបរទេសកាតា ជាមួយលោក Mullah Muhammad Hasan Akhund ដែលជានាយករដ្ឋមន្រ្តីថ្មីដែលទើបកាន់អំណាច ភាគីកាតាបានស្នើ និងលើកទឹកចិត្តឱ្យមាន "ការចូលរួមពីគ្រប់ភាគីទាំងអស់របស់អាហ្វហ្គានីស្ថានក្នុងការផ្សះផ្សា និងបង្រួបបង្រួមជាតិ"។

កន្លងមក កាតាត្រូវបានគេដឹងថាជាប្រទេសដែលបង្ហាញការគាំទ្រ និងមានឥទ្ធិពលចំពោះក្រុមតាលីបង់ និងបានដើរតួយ៉ាងសំខាន់ក្នុងចលនានៃការឈរជើងបាននៃក្រុមសកម្មប្រយុទ្ធមួយនេះ។ ជាក់ស្តែង ទីក្រុងដូហា នៃរាជាណាចក្រកាតា គឺជាមូលដ្ឋាននយោបាយដ៏សំខាន់របស់ក្រុមតាលីបង់នាពេលកន្លងមក ដែលជាទីតាំងនៃជំនួបកិច្ចចរចារវាងក្រុមតាលីបង់ជាមួយសហរដ្ឋអាមេរិកកន្លងមក ដែលរហូតឈានដល់មានការដកកងកម្លាំងទ័ពរបស់អាមេរិកចេញពីទឹកដីអាហ្វហ្គានីស្ថានផងដែរ។ 

អ្នកនាំពាក្យក្រុមតាលីបង់បានបញ្ជាក់ថា ក្រៅពីជំនួបជាមួយមេដឹកនាំកំពូលអាហ្វហ្គានីស្ថាន រដ្ឋមន្រ្តីការបរទេសកាតាក៏បានជួបប្រជុំទ្វេរភាគីជាមួយរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំជាន់ខ្ពស់់ជាច្រើនផ្សេងទៀត ដែលទើបចូលកាន់តំណែងក្នុងជួររដ្ឋាភិបានអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗ។ ក្រុមតាលីបង់ក៏បានអះអាងថា នៅក្នុងជំនួបទស្សនកិច្ចផ្លូវការនេះផ្តោតទៅលើ ទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ, ជំនួយលើផ្នែកមនុស្សធម៌, ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស និងសមាហរណកម្មជាមួយបណ្តាភាគីផ្សេងៗលើឆាកអន្តរជាតិ៕

រដ្ឋមន្រ្តីការបរទេសកាតា លោក Mohammed bin Abdulrahman Al-Thani

នាយករដ្ឋមន្រ្តីអាហ្វហ្គានីស្ថាន លោក Mullah Muhammad Hasan Akhund

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក