វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ហ្វីលីពីនព្រួយបារម្ភពីវិបត្តិការអប់រំ ក្រោយកំពុងឈានដល់ការរៀនពីចំងាយមួយឆ្នាំទៀត

ហ្វីលីពីន៖ សាលារៀន និងថ្នាក់រៀននៅហ្វីលីពីននៅតែបន្តភាពស្ងប់ស្ងាត់នៅថ្ងៃចន្ទ ទី១៣ ខែកញ្ញានេះ ខណៈកុមារ និងយុវជនរាប់លាននាក់ក្នុងប្រទេសនេះនៅតែបន្តជួបប្រទះនូវបញ្ហាសម្រាប់ការរៀនពីចំងាយតាមប្រព័ន្ធ Online ដែលកំពុងឈានមកដល់ឆ្នាំទីពីរបន្តទៀត ខណៈភាគីពាក់ព័ន្ធបានបង្ហាញក្តីបារម្ភថា ហ្វីលីពីនអាចនឹងធ្លាក់ចូលទៅក្នុងវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រព័ន្ធអប់រំ ប្រសិនបើស្ថានភាពដូចសព្វថ្ងៃនេះនៅតែបន្ត។

អង្គការសហប្រជាជាតិបានលើកឡើងជុំវិញបញ្ហា​នេះថា ស្របពេលដែលបណ្តាប្រទេសផ្សេងៗកំពុងឈានដល់ការបើកសាលារៀនឡើងវិញតាមតំបន់មួយចំនួន និងប្រទេសខ្លះឈានដល់ការបើកសាលារៀនវិញទាំងស្រុងផងនោះ ប្រទេសហ្វីលីពីននៅតែបន្តប្រកាសបិទសាលារៀនដដែល ពោលគឺចាប់តាំងពីមានការផ្ទុះឡើងដំបូងនៃវីរុសកូវីដ-១៩ រហូតមកដល់បច្ចុប្បន្ននេះ។ ពាក់ព័ន្ធនឹងការបើកសាលារៀននេះ ក្រសួងពាក់ព័ន្ធក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍មួយនេះ ធ្លាប់បានដាក់សំណើរ និងគម្រោងនៃការរៀបចំបើកដំណើរការសាលារៀនថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យជូនទៅកាន់ប្រធានាធិបតី លោក Rodrigo Duterte ប៉ុន្តែត្រូវបានលោកបដិសេធ និងច្រានចោលគម្រោងនេះ ដោយអះអាងពីការព្រួយបារម្ភពីបញ្ហាក្មេងៗ និងយុវជនអាចនាំយកជំងឺកូវីដ-១៩ ពីសាលារៀនទៅចម្លងដល់សមាជិកគ្រួសារដទៃទៀត។ 

កុមារីវ័យ ៧ឆ្នាំម្នាក់បានថ្លែងប្រាប់សារព័ត៌មានបរទេសមួយថា គេពិតជាចង់ទៅសាលារៀន ហើយគេចង់ស្គាល់ថាអ្វីទៅជាថ្នាក់រៀន ត្បិតមកដល់ពេលនេះគេមិនទាន់ស្គាល់ថាថ្នាក់រៀនជាអ្វីឡើយ!។ កុមារីខាងលើនេះក៏បានលើកឡើងថា ក្រោយបានចូលរៀនថ្នាក់អនឡាញរយៈពេល ១ឆ្នាំកន្លងមក នាងព្រមទាំងមិត្តភក្តិ ៦នាក់ផ្សេងទៀតដែលរៀនរួមគ្នានៅក្នុងបន្ទប់តូចមួយក្នុងតំបន់អនាធិបតេយ្យនៅទីក្រុងម៉ានីល នៅមិនទាន់អាចប្រកប និងអានអក្សរបានឡើយ។ អាណាព្យាបាលផ្សេងៗក៏បានលើកឡើងអំពីបញ្ហាស្រដៀងគ្នានេះដែរ ដោយបានអះអាងថាកូនៗរបស់ពួកគេមិនអាចយល់បានឡើយនូវអ្វីដែលជាការបង្រៀនតាមប្រព័ន្ធអនឡាញ។

គួរបញ្ជាក់ថា តាំងពីខែតុលាឆ្នាំ២០២០កន្លងទៅ ក្រសួងអប់រំហ្វីលីពីនបានដាក់ចេញនូវប្រព័ន្ធសិក្សាចំរុះមួយ ដែលរួមបញ្ចូលគ្នាដោយការរៀនតាមប្រព័ន្ធអនឡាញ ការព្រីនមេរៀនសិក្សានៅផ្ទះ កម្មវិធីអប់រំរបស់រដ្ឋផ្សព្វផ្សាយលើទូរទស្សន៍ និងបណ្តាញសង្គម។ យ៉ាងណាក៏ដោយ បញ្ហាប្រឈមធំបំផុតដែលជួបប្រទះគឺសិស្សានុសិស្សនៅហ្វីលីពីនភាគច្រើន មិនមានកុំព្យូទ័រ ឧបករណ៍សិក្សា ព្រមទាំងបណ្តាញអ៊ីនធ័រណេតឡើយនៅផ្ទះរបស់ពួកគេ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក