ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការបង្ក្រាបគ្រឿងញៀនក្នុងខែសីហាមានការកើនឡើងជាង១០០ករណី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថាក្នុងខែសីហា សមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនសរុបបាន៤៤០ ករណីដែលមានការកើនឡើង ១១១ករណី បើធៀបទៅនឹងខែកក្កដា។

ក្នុងសារផ្សព្វផ្សាយនាថ្ងៃនេះ សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងថាក្នុងការចុះបង្ក្រាបគ្រឿងញៀនប្រចាំខែសីហាកន្លងទៅ សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន ៨៦១នាក់ ដែលក្នុងនោះមាន៦៥០នាក់ជាប់ពាក់ព័ន្ធនឹងករណីជួញដូរ និងរក្សាទុក ២១០នាក់ពាក់ព័ន្ធនឹងការប្រើប្រាស់ និង១នាក់សង្ស័យក្នុងករណីសំយោគកែច្នៃគ្រឿងញៀន។ ក្នុងចំណោមមនុស្សទាំងនោះមាន២១នាក់ជាជនបរទេស។

បើទោះជាយ៉ាងណាចំនួននៃការចាប់បានគ្រឿងញៀនមានការថយចុះមកនៅត្រឹមជាង ៥៧គីឡូក្រោម ខណៈខែកក្កដាកន្លងទៅចាប់បាន២២០គីឡូក្រាម។

សម្ដេចក៏ជំរុញដល់ពលរដ្ឋ និងកម្លាំងអនុវត្តច្បាប់ទាំងអស់ចូលរួមអនុវត្តន៍ ៣ការពារ ១រាយការណ៍ ដោយកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងចំពោះឱ្យឧក្រិដ្ឋជនគ្រឿងញៀន និងត្រូវរាយការណ៍ជូនសមត្ថកិច្ចពីទីតាំងចែកចាយ ស្ដុកទុក កែច្នៃ និងប្រើប្រាស់គ្រឿងញៀន ដើម្បីកម្ពុជាអាចយកឈ្នះគ្រឿងញៀន ដើម្បីជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងធនធានមនុស្សនៅកម្ពុជាបន្ថែមទៀត។

របាយការណ៍អគ្គស្នងការនគរបាលជាតិឱ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ សមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀនចំនួន ៣ ២៥៩ករណី និងឃាត់ខ្លួនអ្នកពាក់ព័ន្ធបានជាង៧ពាន់នាក់ និងគ្រឿងញៀនគ្រប់ប្រភេទជាង ៧៥៣គីឡូក្រាម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក