ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងគោលបំនងឱ្យសេវាឯកជនញែកអ្នកជំងឺដែលទទួលសេវាព្យាបាលដើម្បីកាត់បន្ថយការចម្លងជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បានក្រើនរំលឹកណែនាំថា ការអនុញ្ញាតឱ្យមូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ គឺ ក្នុងគោលបំណងឱ្យសេវាឯកជនមានលទ្ធភាពធ្វើការញែកអ្នកជំងឺដែលមកទទួលសេវាព្យាបាលដើម្បីកាត់បន្ថយហានិភ័យនៃការចម្លងជំងឺកូវីដ១៩ នៅក្នុងការផ្តល់សេវាសុខាភិបាល និងចូលរួមធានានិរន្តរភាពនៃការផ្តល់សេវាថែទាំ និងព្យាបាលជំងឺ នៅក្នុងសេវាសុខាភិបាល។

សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានណែនាំឱ្យម្ចាស់មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ធ្វើការកំណត់តម្លៃឱ្យបានសមរម្យ និងណែនាំដល់បុគ្គលិកក្រោមឱវាទត្រូវមានដាក់បង្ហាញតម្លៃនៅទីសាធារណៈក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន និងជូនដំណឹងដល់អតិថិជនឱ្យបានដឹង និងមានការយល់ព្រមដោយធ្វើកិច្ចព្រមព្រៀងធ្វើតេស្តកូវីដ-១៩។

គួរបញ្ជាក់ផងដែលថា ក្រសួងសុខាភិបាលបានផ្តល់សិទ្ធិដល់មូលដ្ឋានសុខាភិបាលឯកជនស្របច្បាប់ទទួលបានលិខិតអនុញ្ញាតឱ្យប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ១៩ អាចរកទិញប្រភេទតេស្តរហ័ស Abbott និង Roche ដូចតេស្តដែលក្រសួងបានប្រើប្រាស់ពីក្រុមហ៊ុនដែលបានចុះបញ្ញិកាត្រឹមត្រូវស្របច្បាប់ដើម្បីយកទៅប្រើប្រាស់នៅក្នុងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួនស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់ការប្រើប្រាស់តេស្ដរហ័សរកអង់ទីហ្សែនកូវីដ-១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក