ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនសម្រេចផ្ដល់វ៉ាក់សាំង៣លានដូសបន្ថែមដល់កម្ពុជា

ភ្នំពេញ៖ ប្រទេសចិនបានសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន៣លានដូសបន្ថែមដល់ប្រទេសកម្ពុជា ក្នុងការជំរុញយុទ្ធនាការចាក់វ៉ាក់សាំងជំរុញដូសទី៣ជូនប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានសន្ដិភាពថា ប្រទេសចិនបានសម្រេចផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កម្ពុជាចំនួន៣លានដូសបន្ថែម ដែលធ្វើឱ្យវ៉ាកសាំងសម្រាប់ចាក់ដូសទី៣ដែលទទួលជំនួយពីប្រទេសចិនកើនឡើងដល់៩លានដូសហើយ ដែលនៅខ្វះតែ៣លានដូសទៀតប៉ុណ្ណោះ។

ក្នុងពិធីប្រគល់នឹងទទួល ពហុកីឡដ្ឋានមរតកតេជោនៅរសៀលនេះ សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចនឹងជួបនិយាយជាមួយលោក វ៉ាង យី ក្នុងជំនួបឯកជនមួយ ពាក់ព័ន្ធនឹងការស្នើសុំជំនួយវ៉ាក់សាំងបន្ថែមយកមកចាក់ជូនប្រជាពលរដ្ឋកម្ពុជា។

គិតត្រឹមថ្ងៃទី១១ កញ្ញា កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជំនួយបន្ថែមដូសទី៣ជូនពលរដ្ឋបានជាង៧៥ម៉ឺននាក់ ក្នុងនោះមានស្រ្តីជិត២៦ម៉ឺននាក់ ខណៈចំនួនពលរដ្ឋដែលបានចាក់វ៉ាក់បាន២ដូស បានជាង៧១ភាគរយនៃពលរដ្ឋសរុប ១៦លាននាក់៕

រូបថត: ឡុង សត្យា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក