ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា ចិនចុះកិច្ចព្រមព្រៀងចំនួន៦ទាក់ទងវិស័យបោសសម្អាតមីន សុខាភិបាល និងសេដ្ឋកិច្ច

ភ្នំពេញ៖ ប្រទេសកម្ពុជា និងចិនបានចុះហត្ថលេខាកិច្ចសហប្រតិបត្តការ និងអភិវឌ្ឍន៍លើវិស័យបោសសម្អាតមីន សុខាភិបាល និងសេដ្ឋកិច្ចដែលមានតម្លៃជាង២៧០លានដុល្លារ។

ក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ នៅវិមានសន្ដិភាព ដែលមាននាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី ធ្វើជាអធិបតីនារសៀលនេះ។

កម្ពុជាបានចុះកិច្ចព្រមព្រៀងទទួលនូវសម្ភារមនុស្សធម៌ និងថវិការចំនួន២,៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បន្ថែមជាមួយនឹងកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីការគាំទ្រមន្ទីរពេទ្យដៃគូរនៃសាធារណរដ្ឋប្រជាមានិតចិន និងក្រសួងសុខាភិបាលកម្ពុជា ជាមួយនឹងការទទួលបរិក្ខារ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

ក្រៅពីវិស័យបោសសម្អាតមីន និងសុខាភិបាល ក៏មានឯកសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៧០លានដុល្លារអាមេរិកដល់កម្ពុជា និងកិច្ចព្រមព្រៀងស្ដីពីគម្រោងកិច្ចសហប្រតិបត្តិការរបស់មូលនិធិពិសេសមេគង្គ-ឡានឆាងផងដែរ។

រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានមកដល់កម្ពុជានៅម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១២ ខែកញ្ញានេះ ដើម្បីបង្កើននូវទំនាក់ទំនងបន្ថែមទៀតរវាងប្រទេសចិនកម្ពុជា។

នៅក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានមរតតេជោនៅរសៀលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បានលើកឡើងថា គ្មានប្រទេសណាអាចជំនួសចិនបាននោះទេក្នុងការជួយប្រទេសកម្ពុជា រាប់ចាប់តាំងពីការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានបន្ថែមផងដែរថាទំនាក់ទំនងកម្ពុជានិងចិនគឺជាការរាប់អានដែលជឿទុកចិត្ត គោរព និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក ហើយមិត្តភាពនេះនឹងគ្មានការរង្គោះរង្គើរណាមួយនោះទេ បើទោះបីរងសម្ពាធពីណាក៏ដោយ៕

រូបថត: ឡុង សត្យា

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក