ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជានឹងបរិច្ចាគប្រាក់រង្វាន់ទាំងអស់ដើម្បីសាងសង់ផ្ទះជូនអតីតយុទ្ធជន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងបរិច្ចាគប្រាក់ដែលបានពីការទទួលមេដាយមាសសន្ដិភាពដែលសម្ដេចបាននៅព្រឹកនេះទៅកសាងផ្ទះជូនអតីតយុទ្ធជន។

កាលពីព្រឹកនេះ មហាសន្និបាតនៃក្ដីសង្ឃឹមបានប្រគល់មេដាយមាសសន្ដិភាពពិភពលោកជូនសម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឱ្យឧបទ្វីបកូរ៉េ និងពិភពលោកមានសន្ដិភាព។

ថ្លែងនៅពហុកីឡដ្ឋានមរតកតេជោនារសៀលនេះ សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា មេដាយដែលសម្ដេចទទួលបានមានភ្ជាប់មកជាមួយនូវប្រាក់រង្វាន់ចំនួន ១លានដុល្លារអាមេរិក ដែលសម្ដេចតេជោ ថានឹងយកប្រាក់ទាំងនេះទៅកសាងផ្ទះជូនអតីតយុទ្ធជនរស់នៅ។

សម្ដេចតេជោមានប្រសាសន៍ថា៖ « ព្រោះផ្ទះមួយ ៣ទៅ ៤ពាន់ដុល្លារ អាចធ្វើបានច្រើនដែរ។ ព្រោះប្រពន្ធខ្ញុំធ្វើបានច្រើនហើយ ឥឡូវខ្ញុំត្រូវធ្វើប្រជែងនឹងប្រពន្ធខ្ញុំ » ។

បើគិតក្នុងតម្លៃមួយផ្ទះ ៤ពាន់ដុល្លារ ដូច្នេះក្នុងទឹកប្រាក់ ១លានដុល្លារ សម្ដេចតេជោអាចសង់ផ្ទះជូនអតីតយុទ្ធជនបានចំនួន ២៥០ខ្នងផ្ទះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក