ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ៖ ជាមោទនភាពជាតិរបស់ខ្មែរទាំងមូលដែលទទួលជំនួយសប្បុរសរបស់ចិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សមិទ្ធិផលដែលបានពីជំនួយរបស់មិត្តចិនជូនកម្ពុជាមិនត្រឹមតែជាមោទនភាពរបស់សម្ដេចតេជោ និងប្រធានាធិបតីចិននោះទេ តែវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។

ក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានមរតកតេជោនៅរសៀលនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កាលពី២០ឆ្នាំមុន កម្ពុជាមិននឹកស្មានថាខ្លួនអាចមានពហុកីឡដ្ឋានក៏ល្អបែបនេះនោះទេ តែនៅពេលដែលកម្ពុជាចាប់ផ្ដើមទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយជាមួយចិន។ ប្រទេសចិនបានធ្វើឱ្យរឿងដែលមិននឹកស្មានដល់នេះ ក្លាយជាការពិត។

សម្ដេចតេជោមានប្រសាសន៍ថា៖ « មិនមែនជាការចៃដន្យទេ ដែលបានកើតឡើងនូវសមិទ្ធផលនៅថ្ងៃនេះ ហើយសមិទ្ធិផលនេះគ្មានអ្នកណានឹកស្មានថាមានសមិទ្ធផលដូចនេះទេ។ តែក្រោមជំនួយឥតសំណងរបស់ចិនគឺទទួលបានសមិទ្ធផលនេះ » ។

សម្ដេចតេជោ បានចាត់ទុកការប្រគល់ និងទទួលពហុកីឡដ្ឋានមរតកតេជោនៅថ្ងៃនេះគឺគ្រាន់តែជាការទទួលផលដើមរដូវនៃចំណងមិត្តដែកថែបជាមួយចិនប៉ុណ្ណោះ ខណៈសម្ដេចនាយករដ្ឋមន្ត្រីថានឹងមានជំនួយជាច្រើនទៀតពីប្រទេសចិនដល់កម្ពុជា។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មានប្រសាសន៍ថា ជំនួយជាពហុកីឡដ្ឋាននេះជាជំនួយដ៏ធំជាងគេដែលចិនបានផ្ដល់ឱ្យមិត្តរបស់ខ្លួន ហើយមូលហេតុដែលប្រទេសចិនផ្ដល់នូវពហុកីឡដ្ឋាននេះគឺព្រោះតែប្រជាជនកម្ពុជាជាប្រជាជនដែលស្និតស្នាលបំផុតជាមួយចិន។

លោក វ៉ាង យី លើកឡើងថា៖ « ប្រទេសកម្ពុជា និងចិនសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍។ ចិននឹងជួយកម្ពុជាដើម្បីអភិវឌ្ឍន៍ជីវភាពប្រជាជន និងសង្ឃឹមថាប្រជាជនកម្ពុជានឹងរីកចំរើនបន្ថែមទៀត » ។

ពហុកីឡដ្ឋានមរកតតេជោ មានតម្លៃជិត ១៦០លានដុល្លារ ដែលអាចចាត់ជាពហុកីឡដ្ឋានល្អដាច់គេមួយនៅអាស៊ាន សាងសង់នៅលើផ្ទៃដីជាង ១៦ហិតា និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក