ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចិនផ្ដល់ជំនួយឥតសំណងជាង២៧០លានដុល្លាដល់កម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសចិន បានផ្ដល់ជំនួយឥតសំណងជាង ២៧០លានដុល្លា ដល់កម្ពុជាសម្រាប់យកទៅអភិវឌ្ឍន៍ជាតិ។

រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានឱ្យដឹងក្នុងសន្នីសិទសារព័ត៌មាននៅរសៀលនេះថា ភាគីចិនបានសម្រេចផ្ដល់ជំនួយឥតសំណងជាង ២៧០លានដុល្លា សម្រាប់ជួយដល់ការអភិវឌ្ឍកម្ពុជាលើវិស័យអទិភាពផ្សេងៗ។

ការសម្រេចផ្ដល់ជំនួយនេះគឺបន្ទាប់ពីមានកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នៅទីស្ដីការក្រសួងការបរទេសនារសៀលនេះ។

លោកក៏បានឆ្លើយតប ចំពោះការបារម្ភថាកម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលចិន ថាមិនមែនជារឿងដែលគួរឱ្យបារម្ភនោះទេ ដោយសារទំនាក់ទំនងកម្ពុជា ចិន ជាទំនាក់ទំនងដែលផ្អែកលើការគោរព និងភាពស្មោះត្រង់រវាងគ្នានឹងគ្នា ហើយថាស្ថានភាពកម្ចីរបស់ប្រទេសកម្ពុជានៅតែអាចគ្រប់គ្រងបាន។

លោកថា៖ « បំណុលជាតិអាចមានហានិភ័យនៅពេលវាកើនឡើងលើសពី៤០ភាគរយ ចំពោះបំណុលកម្ពុជាបច្ចុប្បន្នមិនដល់៣០ភាគរយទេ! […] យើងចេះប្រើប្រាស់កម្ចីរបស់យើងបានសមរម្យ » ។

គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២១ កម្ពុជាជំពាក់បំណុលបរទេសប្រមាណ ៩ពាន់លានដុល្លារ ក្នុងនោះជំពាក់ប្រទេសចិនជិត៤ពាន់លានដុល្លា ដែលស្មើនឹង ៤៣,០៧% នៃប្រាក់ជំពាក់សរុប។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមកដល់កម្ពុជាកាលពីព្រឹកនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ដើម្បីបង្កើនចំណងទំនាក់ទំនងប្រទេសកម្ពុជា ចិនបន្ថែមទៀត។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានេះ លោក វ៉ាង យី នឹងអញ្ចើញចូលរួមក្នុងពិធីប្រគល់ និងទទួលពហុកីឡាដ្ឋានមរតកតេជោ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងអញ្ជើញធ្វើជាសាក្សី និងអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក