ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះបាញ់ថ្នាំសម្លាប់មេរោគតាមផ្សារ

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបណ្ដាផ្សារទូទាំងក្រុង និងបណ្តាក្រុង-ស្រុក មួយចំនួន ទៀត ក្រោយពីមានករណីផ្ទុះវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារកាលពីពេលកន្លងមក។

ក្នុងយុទ្ធនាការនៃការចុះបាញ់ថ្នាំនៅតាមបណ្ដាផ្សារនេះធ្វើឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដោយផ្ទាល់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានបញ្ជាក់ថា ការចុះបាញ់ថ្នាំសម្លាប់មេរោគនេះ គឺធ្វើឡើងនៅតាមផ្សារសំខាន់ៗដែលប្រឈម និងហានិភ័យខ្ពស់ ក្រោយពីការរកឃេីញករណីឆ្លងជំងឺកូវីដ-១៩ ។

សូមបញ្ជាក់ថា ក្នុងការចុះធ្វើតេស្តរកជំងឺកូវីដ-១៩ ក្នុងផ្សារក្នុងក្រុងសេរីសោភ័ណ កាលពីកន្លងទៅអាជ្ញាធរបានរកឃើញថាអាជីវករក្នុងផ្សារស្ទើតែទាំងអស់មានផ្ទុកជំងឺកូវីដ-១៩ ក្នុងនោះផ្សារ សិរីសោភ័ណ ជាផ្សារធំមួយនៅចំកណ្តាលក្រុងមានការផ្ទុះខ្លាំង ពិសេសរកឃើញប្រភេទវីរុសបំប្លែងថ្មី (Delta) ហើយអាជ្ញាធរបានបន្តបិទខ្ទប់ផ្សារខាងលើជាង៣សប្ដាហ៍ (២១ថ្ងៃ) ដោយនឹងអនុញ្ញាតឲ្យបើកដំណើរការ ឡើងវិញក្រោយពីធ្វើការបាញ់ថ្នាំសម្លាប់មេរោគរួចរាល់៕  

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក