ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនប់ទឹកមួយក្នុងខេត្តបន្ទាយមានជ័យត្រូវទឹកច្រោះដាច់

បន្ទាយមានជ័យ៖ ទំនប់ស្ដេច ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យត្រូវបានទឹកហូរច្រោះផ្ដាច់នៅព្រឹកនេះ ខណៈអាជ្ញាធរកំពុងជួយសង្គ្រោះពលរដ្ឋ និងបិទឡើងវិញ។

ក្នុងសប្តាហ៍នេះ ខេត្តបន្ទាយមានជ័យ ទទួលរងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើនជាប់ៗគ្នា និងទទួលលំហូរទឹកមកពីព្រំដែនថៃ និងស្រុកបរវិល ខេត្តបាត់ដំបង បានបង្ករឲ្យមានការជន់លិចនៅតំបន់មួយចំនួន តាមបន្ទាត់ព្រំដែន។

កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១២ កញ្ញា នេះដោយសារស្ថានភាពទឹកហូរច្រើនពេកបានបណ្ដាលឱ្យហូរដាច់ទំនប់ស្ដេច ដែលមានភូមិសាស្ត្រក្នុងភូមិស្តៅ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទោះជាយ៉ាងអាជ្ញាធរនៅពេលនេះកំពុងរៀបចំកាយបិទផងដែរ។

ក្រៅពីស្រុកថ្មពួក នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក៏រងនូវការជន់លិចដោយសារជំនន់ទឹកភ្លៀងដែរ ខណៈអាជ្ញាធរនៅពេលនេះកំពុងកាយទឹករំដោះចេញ។

ក្នុងពេលចុះពិនិត្យ ស្ថានភាពទឹកជំនន់នៅព្រឹកនេះ អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានណែនាំ ដល់មន្ត្រីរបស់ខ្លួនឱ្យត្រៀមលក្ខណៈគ្រប់មធ្យោបាយដើម្បីឆ្លើយតបដោះស្រាយភ្លាមៗ ក្នុងករណីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរកើតឡើង ក្នុងនោះលោកក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ស្តាប់តាមការជូនដំណឹង និងការប្រកាសរបស់អាជ្ញាធរ ដើម្បីជៀសផុតពីគ្រោះថ្នាក់ បើក្នុងករណីមានគ្រោះធម្មជាតិទឹកជំនន់នេះកើតឡើង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក