BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៦២ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៨០ករណី ខណៈអ្នកជំងឺ ៤៩៣នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអាទិត្យនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៩,៥០៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,០៤០នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៣,៩០៤នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៦,៩២០ករណី៕