ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណបក្សខ្មែររួបរួមជាតិថា មានមនុស្សក្នុងបក្សហ៊្វុនស៊ិនប៉ិចព្យាយាមរារាំងការបង្រួបបង្រួមគ្នា

ភ្នំពេញ៖ គណបក្សខ្មែររួមរួមជាតិរបស់លោក ញឹក ប៊ុនឆៃ លើកឡើងថាមានមនុស្សក្នុងបក្សហ៊្វុនស៊ិនប៉ិចកំពុងព្យាយាមបំផ្លាញការរួបរួមរវាងបក្សទាំងពីរ។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១១ ខែកញ្ញា នេះគណបក្សខ្មែររួមរួមជាតិបានច្រានចោលសេចក្តីប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិច ដោយថាសេចក្តីប្រកាសនោះធ្វើឡើងចេញពីចេតនាមនុស្ស២នាក់ប៉ុណ្ណោះមិនមែនជាបំណងរបស់បក្សហ៊្វុនស៊ិនប៉ិចទាំងមូលនោះទេ។

កាលពីថ្ងៃទី ១០ កញ្ញា គណបក្សហ៊្វុនស៊ិនប៉ិចបានលើកឡើងថា លោក ញឹក ប៊ុនឆៃ នៅតែបំណងស្នើសុំធ្វើជាប្រធានបក្សហ៊្វុនស៊ិនប៉ិច ប្រសិនជាមានការបញ្ជូលគ្នារវាងបក្សទាំងពីរ ដែលបានធ្វើឱ្យសម្ដេចក្រុមព្រោះសម្រេចមិនឆ្លើយឆ្លងជាមួយលោក ញឹម ប៊ុនឆៃ បន្តទៀតនោះទេ។ ទោះជាយ៉ាងគណបក្សហ៊្វុនស៊ិនប៉ិច នៅតែបើកទទូលស្វាគមន៍អ្នកដែលមានបំណងវិលវិញចូលបក្ស។

គណបក្សខ្មែររួបរួមជាតិនៅថ្ងៃនេះ បានចាត់ទុកថាសេចក្តីប្រកាសរបស់បក្សហ៊្វុនស៊ិនប៉ិចថាកំពុងដើរតួរជំនួសសម្ដេចក្រុមព្រះ ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ប្រឆាំងនឹងចេតនាក្នុងការបង្រួបបង្រួមគ្នានេះ។

ក្នុងសេចក្តីប្រកាសនេះសរសេរថា៖ « សូម សមាជិក សមាជិកា គណបក្សខ្មែររួបរួមជាតិ និងគណបក្សហ៊្វុនស៊ិនប៉ិច កុំជឿលើបុគ្គលពីរនាក់នេះដែលពួកនេះ តែងតែដើរតួជាតំណាង សម្ដេចក្រុមព្រះ […] ក្នុងការតែងតាំង និងដកតំណែងថ្នាក់ដឹកនាំ ហ៊្វុនស៊ិនប៉ិច ក្នុងគោលបំណងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងប្រឆាំងនឹងព្រះតម្រិះរបស់ សម្ដេចក្រុមព្រះ ក្នុងការបង្រួបបង្រួមអ្នករាជានិយម និងសីហនុនិយម។ បុគ្គលពីរនាក់នេះ ត្រូវទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ក្នុងការបង្រួបបង្រួមគ្នាមិនបាននេះ » ។

ជម្លោះផ្ទៃក្នុងគណបក្សហ៊្វុនស៊ិនប៉ិចចាប់ផ្ដើមឈានដល់ការបែកបាក់ក្នុងឆ្នាំ២០០៦ បន្ទាប់ពីសម្ដេចក្រុមព្រះនរោត្តម រណឬទ្ធិ ដែលត្រូវបានលោក ញឹក ប៊ុនឆៃ ដណ្ដើមយកតំណែងជាប្រធានបក្សហ្វ៊ុនស៊ិនប៉ិច បង្កើតបក្សថ្មីឈ្មោះថា គណបក្សនរោត្តម រណឬទ្ធិ។

ក្រោយមកដោយមានការចរចានយោបាយ បក្សហ្វ៊ុនស៊ិនប៉ិច បានបង្រួមបង្រួមគ្នាវិញក្នុងឆ្នាំ២០១២ តែចំណងនេះត្រូវបែកបាក់វិញក្នុងឆ្នាំ២០១៦ ក្រោយពីលោក ញឹក ប៊ុនឆៃបង្កើតបក្សខ្មែររួបរួមជាតិ។ ក្រោយពីបែកបាក់ជាច្រើនលើកច្រើនសារនៅឆ្នាំ២០១៩ក៏មានដំណឹងពីការរួបរួមគ្នាឡើងវិញផងដែរតែរហូតមកដល់ពេលនេះគឺគ្មានការវិត្តន៍ជាវិជ្ជមានណាមួយនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក