ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីការបរទេសចិននឹងចូលរួមជាអធិបតីប្រគល់ នឹងទទួលពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃស្អែក

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានជាតិមរតកតេជោនាថ្ងៃស្អែក។

ក្រសួងការបរទេសបានឱ្យដឹងថា នាថ្ងៃស្អែកទី ១២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងចូលរួមដោយផ្ទាល់ក្នុងពិធីប្រគល់ និងទទួលជាផ្លូវការពហុកីឡដ្ឋានមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ក្រសួងក៏បានឱ្យដឹងផងដែរថាក្រៅពីអញ្ចើញក្នុងពិធីប្រគល់ និងទទួលពហុកីឡាដ្ឋានថ្មីនេះ លោក វ៉ាង យី និងសម្ដេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញជាសាក្សី និងអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

ក្រសួងបានសរសេរថា៖ « ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដែគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន » ។

ពហុកីឡដ្ឋានមរកតតេជោ មានតម្លៃជិត១៦០លានដុល្លារ ដែលអាចចាត់ជាពហុកីឡដ្ឋានល្អដាច់គេមួយនៅអាស៊ាន សាងសង់នៅលើផ្ទៃដីជាង១៦ហិតា និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ៦ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក