ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Premier League អនុញ្ញាតឱ្យកីឡាករអាមេរិកខាងត្បូងអាចចូលលេងវិញនៅសប្តាហ៍នេះ

អង់គ្លេស៖ ក្របខណ្ឌ English Premier League បានសម្រេចអនុញ្ញាតឱ្យកីឡាករដែលក្លិបរបស់ពួកគេមុនអនុញ្ញាតឱ្យចូលរួមការប្រកួតក្នុងវគ្គជម្រុះ World Cup (តំបន់អាមេរិកខាងត្បូង) ជាពិសេសកីឡាករដែលគ្រោងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនដូចជាប្រេស៊ីល, ម៉ិកស៊ិក និងឈីលីជាដើម អាចចូលលេងឱ្យក្រុមរៀងៗខ្លួនបានសម្រាប់ការប្រកួតនៅចុងសប្តាហ៍នេះ ក្រោយមានការគំរាមកំហែងពីការដាក់បំរាមរយៈពេល ៥ថ្ងៃកន្លងមក។

Manchester United, Manchester City, Liverpool និង Chelsea គឺជាក្លិបដែលស្ថិតក្នុងការរងបំរាមនាពេលកន្លងមកពាក់ព័ន្ធនឹងការហាមឃាត់មិនឱ្យកីឡាកររបស់គេទៅលេងឱ្យក្រុមជម្រើសជាតិ ដែលជាប្រទេសស្ថិតក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេស ដោយផ្អែកលើការព្រួយបារម្ភចំពោះការអវត្តមានរយៈពេលវែងដោយការចត្តាឡីស័កតាមវិធានការសុខាភិបាលរបស់អង់គ្លេសពេលត្រឡប់មកវិញ។

សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើសញ្ញាណវិជ្ជមាននៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំរបស់ FIFA ជាមួយរដ្ឋាភិបាលអង់គ្លេស ដែលសំដៅទៅលើការបង្កើននូវទំនាក់ទំនងល្អ និងកិច្ចយោគយល់សម្រាប់ការប្រកួតអន្តរជាតិដែលនឹងឈានចូលមកដល់នាខែតុលាខាងមុខនេះសាជាថ្មី។

ភាគីសំខាន់ៗចំនួន ៣ រួមមាន FIFA នឹង FA អង់គ្លេស និង Premier League បាននឹងកំពុងធ្វើការរួមគ្នាទៅលើការដាក់សំណើរនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលអង់គ្លេសសម្រាប់ដំណោះស្រាយណាមួយចំពោះការអនុវត្តទៅលើកីឡាករដែលនឹងត្រូវធ្វើដំណើរទៅកាន់បណ្តាប្រទេសបញ្ជីក្រហមសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខ ឱ្យទទួលបានការលើកលែង ឬបន្ធូរបន្ថយក្នុងលក្ខខណ្ឌណាមួយពាក់ព័ន្ធនឹងវិធានការសុខាភិបាលកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក