ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្ត្រាលី ត្រៀមដាក់រដ្ឋមួយទៀតក្នុងវិធានការបិទខ្ទប់

អូស្ត្រាលី៖ រដ្ឋ Queensland ដែលជារដ្ឋមានប្រជាជនច្រើនលំដាប់ទី៣របស់អូស្រ្តាលី បានព្រមានកាលពីថ្ងៃសុក្រម្សិលមិញនេះថា រដ្ឋនេះអាចនឹងដាក់អនុវត្តនូវវិធានការបិទខ្ទប់បន្ទាន់មួយក្រោយមានការហក់ឡើងខ្ពស់នូវតួលេខអ្នកឆ្លងខ្ពស់ខ្លាំងមិនធ្លាប់មាន សម្រាប់ថ្ងៃម្សិលមិញនេះ។ រដ្ឋ Queensland ដែលមានប្រជាជនស្នាក់នៅប្រមាណ ៥លាននាក់។

អាជ្ញាធររដ្ឋ Queensland បានបញ្ជាក់ថា តួលេខនៃអ្នកឆ្លងថ្មីដែលរកឃើញមានការកើនឡើងខ្ពស់ ជាពិសេសក្រោយការធ្វើតេស្តជាសហគមន៍ ហើយអាជ្ញាធរក៏បានលើកឡើងពីភាគរយខ្ពស់ដែលរដ្ឋនេះអាចនឹងអនុវត្តនូវវិធានការបិទខ្ទប់សម្រាប់រយៈពេលដ៏ខ្លីខាងមុខនេះ។

យោងតាមលោកស្រី Annastacia Palaszczuk អភិបាលរដ្ឋ Queensland បានបញ្ជាក់ថា ការរកឃើញអ្នកឆ្លងថ្មីខ្ពស់នេះ សម្រាប់ទីក្រុង Brisbane ដែលជាទីក្រុងធំរបស់រដ្ឋនេះ ហើយលោកស្រីក៏មិនទាន់បញ្ជាក់ដែរ ថាផែនការបិទខ្ទប់នេះនឹងអនុវត្តលើរដ្ឋ Queensland ទាំងមូល ឬអនុវត្តលើផ្នែកខ្លះនៃរដ្ឋនេះ។

រដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបង្អស់របស់អូស្ត្រាលី កំពុងស្ថិតក្រោមការអនុវត្តវិធានការបិទខ្ទប់ រួមជាមួយទីក្រុង Melbourne និងរដ្ឋធានីកង់បេរ៉ាផងដែរ។ ដោយឡែក គម្រោងនៃការបិទខ្ទប់រដ្ឋ Queensland នេះត្រូវបានគេសម្លឹងឃើញថា អូស្រ្តាលីអាចនឹងបន្តមានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥ទ្រីលានដុល្លារផ្សេងទៀត។

បើតាមទិន្នន័យកាលពីនៅថ្ងៃសៅរ៍នេះ អូស្រ្តាលីបានរកឃើញចំនួនអ្នកឆ្លងកូវីដ-១៩ថ្មីចំនួន ២,០៧៧ ខណៈថ្ងៃម្សិលមិញមានត្រឹមតែ ១,៩០៣នាក់ប៉ុណ្ណោះ។ គិតជារួមអូស្រ្តាលីមានចំនួនអ្នកឆ្លងកូវីដ-១៩សរុបជាង ៧៣,០០០ករណី និងមានអ្នកស្លាប់ចំនួន ១,០៨៤នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក