
BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៥៨ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦០ករណី ខណៈអ្នកជំងឺ ៤៩៩នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន០៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃសៅរ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃសៅរ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៩៨,៨៤២នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២,០២៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៩៣,៤១១នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៦,៧៤០ករណី៕