ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អូស្រ្តាលីហាមពលរដ្ឋខ្លួននិងអ្នកដំណើរមកពីប្រទេសឥណ្ឌាមិនឱ្យចូលប្រទេស ក្រុមសិទ្ធិមនុស្សសម្តែងការខឹងសម្បារ

ស៉ីដនី ៖ ក្រុមសិទ្ធិមនុស្សបានសម្តែងការខឹងសម្បារចំពោះការហាមឃាត់របស់រដ្ឋាភិបាលអូស្ត្រាលី ដែលហាមនៅថ្ងៃចន្ទខាងមុខនេះ នឹងមិនឱ្យប្រជាពលរដ្ឋអូស្រ្តាលីនិងពលរដ្ឋដែលមានសញ្ជាតិអូស្រ្តាលី ដែលបានរស់នៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃដែលពួកគេគ្រោងវិលត្រឡប់ទៅផ្ទះវិញ (ប្រទេសអូស្ត្រាលី) វិញ។ ចំពោះអ្នកដែលមិនគោរពនឹងសេចក្តីសម្រេចនេះនឹងប្រឈមការដាក់ពិន័យនិងជាប់ពន្ធនាគារ។ នេះបើតាមប្រភពពីមន្ត្រីសិទ្ធិមនុស្ស ដកស្រង់និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែឧសភា ឆ្នាំ២០២១។

នាយកអង្គការឃ្លាំមើលសិទិ្ធមនុស្សអូស្រ្តាលីលោកស្រី Elaine Pearson បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ នេះគឺជាការឆ្លើយតបដែលគួរអោយស្អប់ខ្ពើម។ រដ្ឋាភិបាលគួរតែរិះរកមធ្យោបាយដើម្បីធានាដល់ជនអូស្រ្តាលីអាចវិលត្រឡប់មកពីប្រទេសឥណ្ឌាវិញដោយសុវត្ថិភាពជំនួសឱ្យការផ្តោតលើការដាក់ទោសទណ្ឌជាប់ពន្ធនាគារនិងការដាក់ទណ្ឌកម្មយ៉ាងឃោរឃៅ។ 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Greg Hunt បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរឹតត្បិតនេះចូលជាធរមានចាប់ពីថ្ងៃទី៣ ខែឧសភា ហើយការរំលោភលើបម្រាមនេះអាចធ្វើឱ្យមានទោសទណ្ឌស៊ីវិលនិងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ។

លោក Greg Hunt បាននិយាយថា“ រដ្ឋាភិបាលមិនធ្វើសេចក្តីសំរេចទាំងនេះដោយស្រាលៗនោះទេ” ផ្ទុយទៅវិញគឺជាការសំខាន់ដែលប្រព័ន្ធសុខភាពសាធារណៈនិងប្រព័ន្ធចត្តាឡីស័កត្រូវបានការការពារ ហើយចំនួនករណីកូវីដ-១៩ នៅក្នុងមណ្ឌលកំណត់ដាច់ដោយឡែកត្រូវបានកាត់បន្ថយមកនៅកម្រិតមួយដែលអាចគ្រប់គ្រងបាន។ "

វិធានការនេះគឺជាផ្នែកមួយនៃវិធានការណ៍តឹងរ៉ឹងដើម្បីបញ្ឈប់អ្នកធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីពីប្រទេសដែលមានប្រជាជនច្រើនបំផុតទី២នៅលើពិភពលោក ខណៈដែលវាកើតឡើងជាមួយនឹងការកើនឡើងនៃករណីនិងការស្លាប់ដោយមេរោគកូវីដ-១៩។ រដ្ឋាភិបាលនឹងពិចារណាឡើងវិញនូវការរឹតត្បិតនានានៅថ្ងៃទី ១៥ ខែឧសភា។

ក្រុមសិទ្ធិមនុស្សបានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីគួរតែផ្តោតអារម្មណ៍លើការកែលម្អប្រព័ន្ធចត្តាឡីស័កមិនមែនលើការដាក់ទណ្ឌកម្មទេ។ 

ប្រទេសអូស្រ្តាលី កាលពីថ្ងៃអង្គារបានណែនាំឱ្យផ្អាកការហោះហើរត្រង់ពីឥណ្ឌារហូតដល់ពាក់កណ្តាលខែឧសភា។ ការប្តេជ្ញាចិត្តផ្អាកបណ្តោះអាសន្នជាបន្ទាន់បែបនេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃសុក្រ ហើយនេះគឺជាលើកទីមួយហើយដែលប្រទេសអូស្រ្តាលីបានធ្វើឱ្យមានបទល្មើសព្រហ្មទណ្ឌសម្រាប់ពលរដ្ឋរបស់ខ្លួនក្នុងការវិលត្រឡប់ទៅផ្ទះវិញ។

មន្រ្តីបាននិយាយថា ការផ្លាស់ប្តូរកាលពីថ្ងៃអង្គារបានធ្វើឱ្យប្រជាជនអូស្រ្តាលីជាង ៩,០០០ នាក់បានជាប់គាំងនៅក្នុងប្រទេសឥណ្ឌាហើយពួកគេ ៦៥០នាក់ត្រូវបានចុះឈ្មោះជាជនងាយរងគ្រោះ។

ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសនៅប្រទេសឥណ្ឌាបានកើនឡើងដល់ ២០០ ០០០ នាក់នៅសប្តាហ៍នេះ ហើយមានមនុស្សចំនួនជិត ១៩លាននាក់ បានឆ្លងវីរុសថ្មីដ៏កាចសាហាវនេះ ពីហេតុការបញ្ចូលគ្នានៃព្រឹត្តិការណ៍“ រីករាលដាលខ្លាំង” ដូចជាការប្រមូលផ្តុំនយោបាយនិងពិធីបុណ្យសាសនាជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក