ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សមត្ថកិច្ចថៃឃាត់ខ្លួនពលករខ្មែរជិត១០នាក់ដែលលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យ ៖ សមត្ថកិច្ចថៃ ឃាត់ខ្លួនពលករខ្មែរប្រុស-ស្រី ចំនួន៩នាក់ ដែលចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ នៅបរិវេណព្រៃដំឡូងមីមួយកន្លែងជាប់ព្រំដែនខេត្តស្រះកែវ។

សមត្ថកិច្ចថៃឱ្យដឹងថា ពួកគេបានឃាត់ខ្លួនពលករខ្មែរទាំង ៩នាក់ខាងលើក្នុងនោះមានស្ត្រី៤នាក់ នៅត្រង់បរិវេណព្រៃដំឡូងមីមួយកន្លែង ក្នុងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ វេលាម៉ោង៨ និង២៤នាទី ព្រឹកថ្ងៃ១០ ខែកញ្ញានេះ។

ប្រភពដដែលបានបន្ថែមថា ពលករខ្មែរទាំង៩នាក់នោះបានប្រាប់ថា មេខ្យល់បានឱ្យពួកគេ ២នាក់ទៅធ្វើការនៅហាងលក់អាហារក្នុងក្រុងបាងកក នឹង៧នាក់ទៀតទៅធ្វើការសំណង់នៅខេត្តណៈខនប៉ះធុម ដោយពួកគេចំណាយក្នុងម្នាក់ពី ៥,០០០បាត ប្រមាណ៦២ម៉ឺនរៀល ទៅ៥,៥០០បាត ប្រមាណ៦៨ម៉ឺនទៅឱ្យមេខ្យល់។

បើតាមសមត្ថកិច្ចថៃ ក្រោយពីសួរនាំធ្វើកំណត់ហេតុ និងអនុវត្តតាមវិធានរបស់ផ្នែកសុខាភិបាលរួចមក ពលករខ្មែរទាំង៩នាក់នោះ ត្រូវបានបញ្ជូនឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកអូរបីជាន់ ក្នុងស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ៕

PHOTO: ROEURNG CHANTREA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក