ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យុវជនគណបក្សប្រជាជន ប្តេជ្ញាពង្រឹងមិត្តភាពជាមួយបក្សកុម្មុយនីស្តចិន ដោយថាដើម្បីប្រយោជន៍នៃប្រជាជាតិទាំងពីរ

ភ្នំពេញ៖ តំណាងយុវជននៃគណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាពង្រឹងមិត្តភាពល្អរវាងគណបក្សប្រជាជន និងបក្សកុម្មុយនីស្តចិន សំដៅរក្សាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកាលពីថ្ងៃទី៩ កញ្ញា រវាងយុវជនបក្សប្រជាជនកម្ពុជាដែលតំណាងដោយលោក គឹម រិទ្ធី ជាមួយគណបក្សកុម្មុយនីស្តចិន ឱ្យដឹងថា តំណាងយុវជនបក្សទទួលស្គាល់ថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងចិន បានធ្វើឱ្យកម្ពុជាទទួលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានយ៉ាងល្អនៅតំបន់ លើសពីនេះក្នុង នាមជាតំណាងយុវជនបក្សលោកប្ដេជ្ញាចិត្តសម្រាប់បង្កើនទំនាក់ទំនងជាមួយបក្សកុម្មុយនីស្តចិន ដើម្បីបន្តភាពជាអ្នកដឹកនាំក្នុងតំបន់ដើម្បីភាពរីកចំរើនទាំងអស់គ្នាផងដែរ។

ក្នុងសេចក្តីប្រកាសនោះសរសេរថា៖ « កម្ពុជានិងចិន បានសហការពង្រឹងវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់ផលប្រយោជន៍នៃប្រជាជនទាំងពីរប្រទេស ហើយតំណាងឱ្យយុវជនថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា សូមប្ដេជ្ញាចិត្តបន្ត និងពង្រឹងមិត្តភាពដ៏ល្អរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន » ។

គួរបញ្ជាក់ថា កិច្ចពិភាក្សានេះគឺធ្វើឡើងដោយគណបក្សកុម្មុយនីស្តចិន ជាមួយនឹងគណបក្សផ្សេងៗទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគណបក្សនយោបាយក្នុងការរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក