ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបាត់ដំបងសម្រេចបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) ចំនួន ៨ ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្ន

(បាត់ដំបង) ៖ អាជ្ញាធរខេត្តបាត់ដំបងបានសម្រេចបិទផ្នែកខាងក្នុងផ្សាយ (តួផ្សារ) នៃផ្សារចំនួន ៨ក្នុងក្រុងបាត់ដំបងជាបណ្តោះអាសន្ន៖ ផ្សារធំបាត់ដំបង (ផ្សារណាត់) ផ្សារបឹងឈូក ផ្សារ១៣មករា ផ្សារអប្សរា ផ្សារលើ ផ្សាររោងល្ខោន ផ្សារវត្តលៀប ផ្សារពោធិ៍វង្ស និងផ្សារទំនើបភូពុយ ដោយអនុញ្ញាតឱ្យលក់នៅផ្នែកខ្លះនៃបរិវេណខាងក្រៅផ្សារដូចជា បន្លែ ត្រី សាច់ គ្រឿងឧបភោគបរិភោគដែលជាតម្រូវការចាំបាច់រស់នៅប្រចាំថ្ងៃ ដោយត្រូវអនុវត្តនូវវិធានការ សុខាភិបាល ក្នុងការរក្សាគម្លាតសង្គម តម្លាតបុគ្គល (ចាប់ពី ១,៥ម៉ែត្រឡើងទៅ) ពាក់ម៉ាស់ និងលាងដៃ ។

ការបិទផ្នែកខាងក្នុងផ្សារ (តួផ្សារ) មានរយៈពេល ៧ថ្ងៃ ចាប់អនុវត្តពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងដើម្បីបង្ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។ នេះបើតាមសេចក្តីសម្រេចជាផ្លូវការរបស់រដ្ឋបាលខេត្តបាត់ដំបងចេញនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១នេះ។

រដ្ឋបាលខេត្តបាត់ដំបងបានប្រគល់ភារកិច្ចទៅរដ្ឋបាលក្រុងបាត់ដំបង ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងទីតាំង ដែលត្រូវបានបិទ សម្រាប់ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ដើម្បីការងារថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ និងត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក