ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គយបន្ថយពន្ធ១០%ដល់ឡានគេចពន្ធទាំងអស់ឱ្យចូលបំពេញកាតាព្វកិច្ចពន្ធ

ភ្នំពេញ៖ គយកម្ពុជាបន្ធូរបន្ថយពន្ធ ១០%ដល់ឡានគេចពន្ធទាំងអស់ ដើម្បីឱ្យមកបំពេញកាតាព្វកិច្ចពន្ធឱ្យបានត្រឹមចុងឆ្នាំនេះ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាទៅមន្ត្រីទាំងអស់ឱ្យផ្អាកសកម្មភាពបង្ក្រាបយានយន្តគេចពន្ធដែលមានភូមិសាស្ត្រក្នុងប្រទេសមួយរយៈ លើកលែងតែនៅតាមតំបន់ព្រំដែន ដើម្បីទុកពេលឱ្យឡានដែលជ្រកក្រោមផ្លាកលេខផ្សេងៗ និងមិនទាន់មានពន្ធទាំងអស់ចូលមកអនុវត្តន៍កាតាព្វកិច្ចបង់ពន្ធ។

លើសពីនោះដើម្បីលើកទឹកចិត្តឱ្យម្ចាស់យាន្តយន្តចូលមកបំពេញកាតាព្វកិច្ចពន្ធ គយបានបន្ធូរបន្ថយពន្ធ១០% នៃប្រាក់បង់ពន្ធសរុប ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

គយបានលើកឡើងថា៖ « ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឱ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញភារកិច្ចពន្ធ និងអាករពេញលេញដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ » ។

ចំពោះរថយន្តចង្កូតស្ដាំវិញត្រូវមកតម្កល់ប្រាក់កក់ស្មើ និងប្រាក់ពន្ធ និងអាករសរុបដក១០% មុននឹងយករថយន្តទៅកែចង្កូតពីស្ដាំទៅឆ្វេងឱ្យបានយ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។

បើតាមអគ្គនាយកដ្ឋានគយ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រថយន្តដែលគ្មានពន្ធប្រសិនជាត្រូវបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធ បូកទាំងប្រាក់ពិន័យថែមទៀត ខណៈឡានចង្កូតស្ដាំ និងត្រូវយកទៅកម្ទេចចោល ឬដោះបំបែកគ្រឿងបន្លាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក