ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងប្រៃសណីយ៍គ្រោងតភ្ជាប់ខ្សែអ៊ីនធើណែតឱ្យទៅដល់ឃុំទាំងអស់ទូទាំងប្រទេសត្រឹមឆ្នាំ២០២៧

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក ជា វ៉ាន់ដេត ប្ដេជ្ញាតបណ្ដាញខ្សែអ៊ីនធើណែតទៅឱ្យដល់ឃុំទាំងអស់នៅក្នុងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៧ ដោយថាដើម្បីប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថលមួយ។

ថ្លែងក្នុងឱកាសជួបជាមួយសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជា តាមប្រព័ន្ធអនឡាញ រដ្ឋមន្ត្រីប្រៃសណីយ៍ លោក ជា វ៉ាន់ដេត បានលើកឡើងថានៅពេលនេះលោកបាន ឱ្យក្រុមការងាររបស់ក្រសួងសិក្សាពីលទ្ធភាពក្នុងការភ្ជាប់បណ្ដាញខ្សែអ៊ិនធើណិតទៅដល់ឃុំនីមួយៗ ក្នុងខេត្តចំនួន៦ ហើយនឹងគ្រោង សម្ភោធគោលនយោបាយនេះ នៅខែមករាឆ្នាំ ២០២២ ខាងមុខ។

លោកក៏ប្ដេជ្ញាថា ខ្សែអ៊ិនធើណិតទាំងអស់នឹងទៅដល់គ្រប់ឃុំ មណ្ឌលសុខភាព ទីស្នាក់ការឃុំ សាលារៀន ទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ២០២៧។

លោកមានប្រសាសន៍ថា៖ « ខ្ញុំបានឱ្យក្រុមការងារសិក្សាពីការដាក់បង្កោលអង់តែនៅគ្រប់ឃុំទាំងអស់ដើម្បីប្រែក្លាយប្រទេសយើងទៅជាប្រទេសឌីជីថល។ […] ទោះបីរដ្ឋឱ្យលុយក្រសួងខ្ញុំ ឬមិនឱ្យក៏ក្រសួងខ្ញុំត្រូវធ្វើឱ្យដល់! ខ្ញុំត្រូវគិតគូរអំពីថវិការចំណូលរបស់ក្រសួងដើម្បីដាក់ពង្រាយឱ្យដល់ឃុំ » ។

គិតត្រឹមឆ្នាំ២០២០ កម្ពុជាមានបណ្ដាញខ្សែកាប្លិ៍អុបទិកមេលើគោកមានប្រវែង ៤១ ៦៤៣គីឡូម៉ែត្រ ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន៣ រួមមានទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុនវៀតតែល និងបណ្ដាញខ្សែកាប្លិ៍អុបទិកកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក