ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងយុត្តិធម៌ សម្រេចបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌

ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសស្ដីពី «ការបង្កើតក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌» ដែលមានលោក ជិន ម៉ាលីន ជាប្រធាន។

ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ មានតួនាទី និងភារកិច្ច ដូចជា៖

១, រៀបចំផែនការសកម្មភាព យុទ្ធសាស្ត្រ និងដឹកនាំអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងដើម្បីគាំទ្រដល់កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
២, តាមដានត្រួតពិនិត្យ និងវាយតម្លៃព្រមទាំងធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាព នៃការអនុវត្តកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ ជូនប្រធានស្ថាប័នជាប្រចាំ។
៣, ទទួលខុសត្រូវក្នុងការគ្រប់គ្រង និងដឹកនាំគ្រប់ការងារពាក់ព័ន្ធនឹងកម្មវិធីយុទ្ធសាស្ត្រ និងសកម្មភាពរដ្ឋបាលសាធារណៈរបស់ក្រសួង។
៤, សម្របសម្រួលការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ជាមួយលេខាធិការដ្ឋាននៃគណៈកម្មាធិការ កែទម្រង់រដ្ឋបាលសាធារណៈ និងក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង-ស្ថាប័នដទៃទៀត។
៥, សិក្សា និងរៀបចំផែនការយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យយុត្តិធម៌ព្រមទាំងធ្វើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត។
៦, សិក្សា និងវាយតម្លៃពីប្រសិទ្ធភាព និងគុណភាពការងាររបស់អង្គភាពចំណុះក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងការដឹកនាំ ការគ្រប់គ្រង និងការបម្រើសេវាសាធារណៈ ជូនដល់សាធារណជន។
៧, បំពេញភារកិច្ចផ្សេងៗទៀត តាមការកំណត់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏ត្រូវបានតែងតាំងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌ ដោយមានអនុប្រធាន និងសមាជិកសរុបជាច្រើនរូបផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក