ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សហរដ្ឋអាមេរិកប្រកាសរឹតត្បិតការធ្វើដំណើរពីប្រទេសឥណ្ឌា ស្របពេលនឹងការប្រកាសផ្តល់ជំនួយមនុស្សធម៌

វ៉ាស៉ីនតោន ៖ រដ្ឋបាលលោក ចូ ប៊ីដិន កាលពីថ្ងៃសុក្របានប្រកាសថា សហរដ្ឋអាមេរិចនឹងរឹតត្បិតការធ្វើដំណើរពីប្រទេសឥណ្ឌា ខណៈពេលដែលការប្រកាសផ្តល់ជំនួយសង្គ្រោះលើកដំបូងរបស់សហរដ្ឋអាមេរិកនឹងទៅដល់ប្រទេសឥណ្ឌាឆាប់ៗ ដើម្បីជួយប្រទេសនេះដោះស្រាយវិបត្តិដែលកំពុងរីករាលដាលនៃវីរ៉ុសកូវីដ-១៩។ នេះបើតាមការដកស្រង់ពីការចេញផ្សាយរបស់សារព័ត៌មាន ABC NEWS ចុះថ្ងៃទី១ ខែឧសភាឆ្នាំ២០២១នេះ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្របាននិយាយថាការរឹតត្បិតការធ្វើដំណើរពីប្រទេសឥណ្ឌានឹងចូលជាធរមាននៅថ្ងៃអង្គារទី ៤ ខែឧសភា។

គោលការណ៍ការរឹតត្បិតការធ្វើដំណើរពីប្រទេសឥណ្ឌានេះត្រូវបានប្រកាសក្នុងថ្ងៃតែមួយ នៃការប្រកាសផ្តល់ជំនួយដំបូងរបស់អាមេរិកទៅកាន់ទីក្រុងញូវដេលីតាមយន្ដហោះដឹកទំនិញធុន C-17 របស់កងទ័ពអាកាសអាមេរិក។ ឧបករណ៍ធ្វើរោគវិនិច្ឆ័យយ៉ាងរហ័ស (rapid diagnostic tests ) ចំនួន១៨៤.០០០គ្រឿង និងឧបករណ៍N95s ប្រមាណ ៨៤,០០០ រួមជាមួយអុកស៊ីសែនចំនួន ១១០០ស៊ីឡាំង ដែលអាចនឹងត្រូវបានបំពេញបន្ថែមសម្រាប់ម៉ាស៊ីនអុកស៊ីសែនចំនួន ១៧០០ទៀត និងឧបករណ៍ជំនួយផ្សេងទៀតជាច្រើននឹងទៅដល់ប្រទេសឥណ្ឌាដើម្បីបំពេញតំរូវការចាំបាច់។

ថ្នាំចំនួន ២០,០០០ដូសដែលជាប្រភេទថ្នាំប្រឆាំងវីរុស ដែលបានបង្ហាញថាមានប្រសិទ្ធភាពក្នុងការព្យាបាលប្រឆាំងកូវីដ-១៩ ក៏នឹងត្រូវបានសហរដ្ឋអាមេរិកបញ្ជូនទៅ ស្របពេលដែលប្រទេសឥណ្ឌាទទួចស្នើសុំជំនួយសង្គ្រោះបន្ទាន់ជាអាទិភាព រួមមានម៉ាស៊ីនអុកស៊ីសែននិងបំពង់ខ្យល់ការព្យាបាល និង PPE ក៏ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគទៀតផង។

សហរដ្ឋអាមេរិកបានប្រកាសជាលើកដំបូងថា ខ្លួននឹងបញ្ជូនការផ្គត់ផ្គង់ទៅប្រទេសឥណ្ឌានៅថ្ងៃអាទិត្យនេះ ខណៈដែលស្ថានភាពកូវីដ-១៩ក្នុងប្រទេសនោះកាន់តែអាក្រក់ទៅៗ។ តាមរបាយការណ៍របស់ Worlddometer បានឱ្យដឹងថាប្រជាជនឥណ្ឌាចំនួន ១៩ ១៦៤ ៩៦៩នាក់បានឆ្លងកូវីដ-១៩ ហើយការស្លាប់បានកើនដល់ ២១១ ៨៥៣នាក់។ 

បន្ថែមលើការផ្តល់ជំនួយសង្គ្រោះបន្ទាន់ ក្រសួងការបរទេសសហរដ្ឋអាមេរិចបានអនុម័តទទួលយកការស្ម័គ្រចិត្តនៃការវិលត្រឡប់របស់ក្រុមគ្រួសារនៃមន្ត្រីការទូតសហរដ្ឋអាមេរិកមកពីប្រទេសឥណ្ឌា ដែលក្រុមគ្រួសារអាចធ្វើដំណើរតាមជើងហោះពាណិជ្ជកម្មបាន។ ករណីនេះអាចឡើងប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានអំពាវនាវឲ្យវិស័យឯកជនគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបាននិយាយថា គោលដៅរបស់អាមេរិកគឺគ្រាន់តែចង់បានការជួយ “ ដាក់ឱ្យប្រើប្រាស់ភ្លាមៗនិងមានប្រសិទ្ធភាព” ប៉ុន្តែបានបដិសេធមិនថ្លឹងថ្លែងថាតើគួរចែកចាយយ៉ាងដូចម្តេច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក