ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រមុខរដ្ឋស្ដីទីផ្ទេរចៅក្រមនឹងព្រះរាជអាជ្ញាជិត១០នាក់ទៅសាលាដំបូងខេត្តកែប

ភ្នំពេញ៖ ប្រមុខរដ្ឋស្ដីទីបានផ្ទេរចៅក្រម និងព្រះរាជអាជ្ញា ចំនួន៨នាក់ទៅកាន់សាលាដំបូងខេត្តកែប បន្ទាប់ពីសាលាដំបូងទី១នៃខេត្តនេះត្រូវបានបង្កើត និងដាក់ឱ្យដំណើរការនៅចុងខែកញ្ញានេះ។

ក្នុងរាជក្រឹត្យដាច់ដោយឡែកចំនួនពីរចុះថ្ងៃទី៩ កញ្ញា ដែល EAC News ទើបទទួលបាន ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ បានសម្រេចផ្ទេរចៅក្រម៥នាក់ និងព្រះរាជអាជ្ញាម្នាក់ ពីខេត្តឧត្តរមានជ័យ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងប៉ៃលិនឱ្យមកកាន់កិច្ចការនៅសាលាដំបូងខេត្តកែប ក្នុងនោះក៏បានតែងតាំងព្រះរាជអាជ្ញា២នាក់ថែមទៀតដើម្បីឱ្យមកធ្វើការនៅសាលាដំបូងថ្មី នៃខេត្តកែបផងដែរ។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៣ មេសា ឆ្នាំ២០២១ ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ឱ្យដាក់ដំណើរការសាលាដំបូងខេត្តកែប ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក