ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS : រដ្ឋបាលខេត្តកណ្តាលចេញសេចក្តីសម្រេចស្តីពីការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន និងកំណត់ជា "តំបន់ក្រហម" "តំបន់លឿងទុំ" និង "តំបន់លឿង"

ខេត្តកណ្តាល ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកណ្តាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្តី ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន និងភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល និងដោយត្រូវកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

“តំបន់ក្រហម” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។
“តំបន់លឿង" សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ចំពោះផែនទីនៃការកំណត់ភូមិសាស្ត្រឃុំបែកចាន និងឃុំពើក នៃស្រុកអង្គស្នួល ខេត្តកណ្តាល ដែលបានកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង ” ត្រូវបានភ្ជាប់ទៅជាមួយឧបសម្ព័ន្ធនៃសេចក្តីសម្រេច។

រដ្ឋបាលខេត្តកណ្តាលបានបញ្ជាក់ថា វិធានការដែលត្រូវអនុវត្តចំពោះភូមិសាស្ត្របិទខ្ទប់ ត្រូវចាប់ផ្តើមអនុវត្តសម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះការកំណត់ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” មានដូចខាងក្រោម៖ 
*“តំបន់ក្រហម” ៖ ភូមិស្វាយជ្រុំ,ភូមិពងទឹក, ភូមិអណ្ដូង, និងភូមិត្នោតផ្តើម នៃឃុំបែកចាន ស្រុកអង្គស្នួល 
*“តំបន់លឿងទុំ”៖ ភូមិចក, ភូមិព្រៃបឹង, និងភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នួល 
*“តំបន់លឿង” ៖ ភូមិ ព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។

រដ្ឋបាលខេត្តកណ្តាលបានព្រមានថា បុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការហាមឃាត់ការធ្វើដំណើរ វិធានការហាមឃាត់ សកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម និងវិធានការហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ក្នុងភូមិសាស្ត្រ “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” នឹងត្រូវអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយរួម ទាំងការឃាត់ទុកជាបណ្តោះអាសន្ននូវមធ្យោបាយធ្វើដំណើរ និងទណ្ឌកម្មរដ្ឋបាល ដោយអនុលោមតាម បទប្បញ្ញត្តិ និងនីតិវិធីជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក