ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តបន្ទាយមានជ័យ ឱ្យអាជ្ញាធរត្រៀមសង្គ្រោះប្រជាពលរដ្ឋដែលប្រឈមនឹងទឹកជំនន់

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់អាជ្ញាធរក្រុងស្រុក ពិសេសតំបន់ដែលប្រឈមនឹងទឹកជំនន់ ឱ្យត្រៀមរកទីទួលសុវត្ថិភាព ឧបករណ៍សង្គ្រោះបន្ទាន់ក្នុងករណីមានការជន់លិចក្នុងខេត្ត។

ថ្លែងក្នុងពេលចុះពិនិត្យមើលស្ថានភាពទឹកក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ នៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២១នេះ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានជំរុញទៅអាជ្ញាធរក្រុង-ស្រុក ដែលជាតំបន់ប្រឈមនឹងទឹកជំនន់ ឱ្យត្រៀមរកទីទួលសុវត្ថិភាពឲ្យបានរួចជាស្រេច ត្រៀមជួយសង្គ្រោះបងប្អូនពលរដ្ឋក្នុងករណីចាំបាច់ណាមួយ។

មួយវិញទៀតលោកក៏ឱ្យត្រៀមនូវឧបករណ៍ សំខាន់ៗចាំបាច់ ដូចជាសម្ភារៈសង្គ្រោះបន្ទាន់ ថ្នាំសង្កូវផ្សេងៗ ត្រៀមជួយសង្គ្រោះបងប្អូនពលរដ្ឋ ក្នុងរដូវទឹកជំនន់ដែលអាចនឹងមកដល់ក្នុងពេលខាងមុខនេះផងដែរ។

ក្រៅពីនោះលោកអភិបាលខេត្ត ក៏បានជំរុញបន្ថែមដល់អាជ្ញាធរនៅមូលដ្ឋានត្រូវចុះពិនិត្យតាមដាននូវស្ថានភាពទឹកឲ្យបានជាប់ជាប្រចាំ បើក្នុងករណីទឹកមានការកើនឡើងពិសេស តំបន់ដែលប្រឈមខ្លាំង ត្រូវជម្លៀសពលរដ្ឋទៅទីទួលសុវត្ថិភាពដែលបានរៀបចំទុក។

ក្នុងការចុះពិនិត្យមើលស្ថានភាពទឹកជាក់ស្តែងនៅថ្ងៃនេះ ស្ថានភាពទឹកស្ទឹងនៅក្នុងក្រុងមិនទាន់ឡើងដល់កម្រិតព្រួយបារម្ភបង្កជាទឹកជំនន់នោះទេ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តបន្ទាយមានជ័យជាខេត្តមួយដែលរងគ្រោះខ្លាំងជាងគេ ដោយជំនន់ទឹកភ្លៀងធ្លាក់មកពីប្រទេសថែ ដែលធ្វើឲ្យប៉ះពាលភោគផលដំណាំកសិកម្មរបស់ពលរដ្ឋជាច្រើន ពិសេសក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរីរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងចំណោមក្រុង-ស្រុកទាំង៩ទូទាំងខេត្ត៕

PHOTO: ROEURNG CHANTREA

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក