ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Raikkonen អវត្តមានពីការប្រកួតនៅអ៊ីតាលីដោយវិជ្ជមានកូវីដ-១៩

អឺរ៉ុប៖ កីឡាករប្រណាំងរថយន្តរបស់ក្រុម Alfa Romeo, Kimi Raikkonen នឹងអវត្តមានពីការប្រកួត F1 នៅទីលាន Monza ប្រទេសអ៊ីតាលីចុងសប្តាហ៍នេះក្រោយតេស្តវិជ្ជមាន Covid-19។ កីឡាករហ្វាំងឡង់វ័យ ៤១ ឆ្នាំរូបនេះ ក៏បានអវត្តមានពីការប្រកួតនៅហូឡង់ចុងសប្តាហ៍កន្លងទៅដែរដោយសារវិជ្ជមាន Covid-19 នេះ។

 កីឡាករបម្រុង Robert Kubica ដែលជំនួស Raikkonen នៅទឹកដីហូឡង់នោះ ជាថ្មីម្តងនឹងជំនួសនៅទីលាន Monza ប្រទេសអ៊ីតាលីចុងសប្តាហ៍នេះ។  កីឡាករវ័យ ៤១ ឆ្នាំរូបនេះទើបតែបានប្រកាសពីគំរោងចូលនិវត្តន៍របស់ខ្លួននៅដំណាច់រដូវកាលនេះ។ Kimi Raikkonen គឺជាកីឡាករ F1 ទី ៧ ហើយដែលឆ្លង Covid-19 ក្នុងរដូវកាលនេះដោយដំបូងគេគឺកីឡាករម៉ិកស៊ិក Sergio Perez។

 Kimi Raikkonen ធ្លាប់បានឈ្នះនៅ F1 សរុប ២១ ទីលាន និងមានកំណត់ត្រាប្រកួតបានច្រើនទីលានបំផុតដល់ទៅ ៣៤១ ទីលាន។ ចាប់តាំងពីចាប់ផ្តើមអាជីព F1 ប្រកួតទីលានដំបូងនៅឆ្នាំ ២០០១ Kimi Raikkonen ធ្លាប់ប្រណាំងឱ្យក្រុមSauber, McLaren, Ferrari, Lotus និងក្រុមបច្ចុប្បន្ន Alfa Romeo៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក