ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Lionel Messi បំបែកកំណត់ត្រាស្តេចបាល់ទាត់ប្រេស៊ីល Pele

អាមេរិកខាងត្បូង៖ ប្រធានក្រុម Lionel Messi ដែលរកបានគ្រាប់បាល់បញ្ចូលទី ៣គ្រាប់ម្នាក់ឯង ក្នុងជំនួបដែលអាហ្សង់ទីន ឈ្នះបូលីវៀ ៣-០ ក្នុងវគ្គជម្រុះ FIFA World Cup តំបន់អាមេរិកខាងត្បូងព្រឹកមិញនេះ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្រោយការរកបាន ៣គ្រាប់បន្ថែមនេះបានធ្វើឱ្យ Messi ក្លាយជាកីឡាករដែលបានបំបែកកំណត់ត្រាស្តេចបាល់ទាត់ប្រេស៊ីល Pele ក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្រ្តទ្វីបអាមេរិកខាងត្បូង។ គួរបញ្ជាក់ថា Pele មានកំណត់ត្រាស៊ុតបញ្ចូលទីឱ្យប្រេស៊ីលបាន ៧៧គ្រាប់ចន្លោះឆ្នាំ ១៩៥៧ ដល់ឆ្នាំ ១៩៧១។ គួរបញ្ជាក់បន្ថែមទៀតចំពោះការធ្វើបាន Hat-Trick យប់មិញនេះ គឺជាការធ្វើបាន Hat Trick លើកទី៧ របស់ Messi សម្រាប់អាហ្សង់ទីន ដោយសរុបទាំងអស់ Messi ស៊ុតបញ្ចូលទី ៧៩គ្រាប់ហើយសម្រាប់ក្រុមជម្រើសជាតិ។

ក្រៅពីជ័យជម្នះ និងភាពរីករាយសម្រាប់ Messi យប់មិញនេះក៏ជាភាពរីករាយបំផុតសម្រាប់អ្នកគាំទ្រអាហ្សង់ទីន ជាពិសេសគឺការអនុញ្ញាតឱ្យចូលទស្សនាការប្រកួតផ្ទាល់ក្នុងកីឡដ្ឋានឡើងវិញ ខណៈ Messi ដែលជាប្រធានក្រុមបានដង្ហែរចូលមកកាន់កីឡដ្ឋាន Monumental នូវពានរង្វាន់ Copa America ដែលទើបតែឈ្នះនាពេលថ្មីៗកន្លងមកនៅមុខទស្សនិកជនប្រមាណ ២១,០០០នាក់ក្នុងកីឡដ្ឋានផ្ទាល់

ដោយឡែក ងាក​មកចាប់អារម្មណ៍តារាងពិន្ទុវិញ ក្រោយជ័យជម្នះយប់មិញនេះ អាហ្សង់ទីននៅតែបន្តឈរលេខ ២ ក្នុងតារាងពិន្ទុ ដោយមាន ១៨ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងប្រេស៊ីល ៦ពិន្ទុ ខណៈអ៊ុយរូហ្គាយ ឈរនៅលេខ៣ និងអេក្វាដ័រឈរនៅលេខ ៤៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក