ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS : ផ្អាកដំណើរការអាជីវកម្មផ្សារបែកចានជាបណ្ដោះអាសន្ន

ខេត្តកណ្តាល : អាជីវកម្មផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានរដ្ឋបាលខេត្តកណ្តាលផ្អាកដំណើរការជាបណ្ដោះអាសន្ន ដែលមានថិរវេលាអនុវត្តរយៈពេល ២(ពីរ)សប្ដាហ៍ គិតចាប់ពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ រហូតដល់ទី១២ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុង ភូមិសាស្ត្រខេត្តកណ្តាល។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ។

អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ ណែនាំចំពោះបងប្អូនដែលមានការពាក់ព័ន្ធផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ខាងលើ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅ មន្ទីរពេទ្យបង្អែក អង្គស្នួល ឬទំនាក់ទំនងលេខទូរស័ព្ទ ០៩៧ ៧៣ ៧៦ ៥៥៥ / ០១៧ ៤៥១ ០៩០ / ០១២ ៤១១ ២២៥ ព្រមទាំង ចូលរួមអនុវត្តវិធានការ “៣ ការពារ-៣ កុំ" របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាល ជាចាំបាច់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក