ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីអាមេរិក និង ចិន ពិភាក្សាតាមទូរស័ព្ទចំពេលទំនាក់ទំនងមួយរយៈចុងក្រោយកាន់តែក្ដៅ

អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានជួបពិភាក្សាគ្នាតាមទូរស័ព្ទ ដើម្បីបញ្ជៀសនូវជម្លោះណាមួយ ក្នុងពេលដែលទំនាក់ទំនងមួយរយៈចុងក្រោយនេះកាន់តែក្ដៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមានប្រធានាធិបតីអាមេរិក ឱ្យដឹងថា ការជួបជជែកគ្នាតាមទូរស័ព្ទជាង៩០នាទីរវាង មេដឹកនាំប្រទេសទាំងពីរគឺបានពិភាក្សាលើយុទ្ធសាស្ត្រទូលំទូលាយ រួមទាំងផលប្រយោជន៍ និងជម្លោះដែលប្រទេសពីផ្ទុយគ្នា ទាក់ទងនឹងសេដ្ឋកិច្ច ការបំរ៉ែបំរួលអាកាសធាតុ បញ្ហានៃជំងឺរាតត្បាតកូវីត-១៩ ជាពិសេសគឺបញ្ហាជម្លោះនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

សេចក្តីថ្លែងការណ៍បានលើកឡើងថា៖ « ប្រធានាធិបតីបៃដិនបានគូសបញ្ជាក់ពីការចាប់អារម្មណ៍ឥតឈប់ឈរ របស់សហរដ្ឋអាមេរិកចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងពិភពលោក ហើយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទំនួលខុសត្រូវរបស់ប្រទេសទាំងពីរដើម្បីធានាថាការប្រកួតប្រជែងគ្នាមិនឈានទៅរកជម្លោះឡើយ » ។

ទោះជាយ៉ាងណាប្រព័ន្ធផ្សព្វផ្សាយចិន បានឱ្យដឹងថាក្នុងកិច្ចសន្ទនានេះ លោក ស៊ី ជីនពិន និយាយដោយត្រង់ៗថាបញ្ហាលំបាកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមកពីគោលនយោបាយដ៏តឹងរឹងរបស់អាមេរិកចំពោះចិនតែម្ដង។

ការជួបពិភាក្សាតាមទូរស័ព្ទនេះគឺជាការជួបពិភាក្សាគ្នាលើកទី២ហើយបន្ទាប់ពីលោក ចូ បៃឌិន ឡើងកាន់ដំណែងជាប្រធានាធិបតីអាមេរិក។ ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទដំបូងកាលពី ៧ខែមុនលោកបៃឌិនបានដាក់លក្ខខន្តក្នុងការជែកតែចិនបានបដិសេធ។

ក្នុងរដ្ឋបាលថ្មីរបស់លោក បៃឌិន បានបង្ហាញនូវសញ្ញាប្រកាន់យកវិធីសាស្ត្រដ៏តឹងរឹងចំពោះប្រទេសចិន ស្រដៀងគ្នាទៅនឹងអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ ដែលនេះមិនមែនជាអ្វីដែលចិនពេញចិត្តនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក